ពេលលោកយ៉ារេឌមានអាយុមួយរយហុកសិបពីរឆ្នាំ លោកបង្កើតបានហេណុក។ ក្រោយពីបង្កើតហេណុកមក លោកយ៉ារេឌរស់បានប្រាំបីរយឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។ លោករស់បានទាំងអស់ប្រាំបួនរយហុកសិបពីរឆ្នាំ រួចលោកក៏ទទួលមរណភាព។ ពេលលោកហេណុកអាយុហុកសិបប្រាំឆ្នាំ លោកបង្កើតបានមធូសាឡា។ ក្រោយពីបង្កើតមធូសាឡា លោកហេណុកបានដើរតាមមាគ៌ារបស់ព្រះជាម្ចាស់ អស់រយៈពេលបីរយឆ្នាំ ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន លោករស់បានទាំងអស់បីរយហុកសិបប្រាំឆ្នាំ។ លោកហេណុកដើរតាមមាគ៌ារបស់ព្រះជាម្ចាស់ បន្ទាប់មក គេលែងឃើញគាត់នៅលើផែនដីទៀតហើយ ព្រោះព្រះជាម្ចាស់បានលើកគាត់ឡើងទៅ។
អាន លោកុប្បត្តិ 5
ស្ដាប់នូវ លោកុប្បត្តិ 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 5:18-24
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ