លោកុប្បត្តិ 47:7-12

លោកុប្បត្តិ 47:7-12 គខប

លោក​យ៉ូសែប​នាំ​លោក​យ៉ាកុប ជា​ឪពុក មក​គាល់​ព្រះចៅ​ផារ៉ោន​ដែរ។ លោក​យ៉ាកុប​បាន​ថ្វាយ​ពរ​ដល់​ព្រះ‌រាជា។ ព្រះចៅ​ផារ៉ោន​សួរ​លោក​យ៉ាកុប​ថា៖ «តើ​លោក​តា​អាយុ​ប៉ុន្មាន​ហើយ?»។ លោក​យ៉ាកុប​ទូល​ព្រះ‌រាជា​វិញ​ថា៖ «ទូលបង្គំ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជីវិត​នេះ អស់​រយៈ​ពេល​មួយ​រយ​សាម‌សិប​ឆ្នាំ​ហើយ។ អាយុ​ទូលបង្គំ​មិន​វែង​ទេ ហើយ​ក៏​ជួប​នឹង​ទុក្ខ​លំបាក​ជា​ច្រើន​ផង គឺ​ទូលបង្គំ​រស់​មិន​បាន​យូរ​ដូច​បុព្វបុរស​របស់​ទូលបង្គំ ដែល​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជីវិត​នេះ​ឡើយ»។ លោក​យ៉ាកុប​ថ្វាយ​ពរ​ព្រះចៅ​ផារ៉ោន​សា​ជា​ថ្មី រួច​ចាក​ចេញ​ពី​ព្រះ‌រាជា​ទៅ។ លោក​យ៉ូសែប​បាន​ប្រគល់​ដី​មួយ​កន្លែង​ដ៏​ល្អ​ជាង​គេ​នៅ​ស្រុក​អេស៊ីប​ឲ្យ​ឪពុក និង​បងប្អូន​របស់​លោក​តាំង​ទី​លំ‌នៅ គឺ​នៅ​តំបន់​រ៉ាម‌សេស ស្រប​តាម​រាជ‌បញ្ជា​របស់​ព្រះចៅ​ផារ៉ោន។ លោក​យ៉ូសែប​បាន​ផ្គត់‌ផ្គង់​ឪពុក និង​បងប្អូន​របស់​លោក ព្រម​ទាំង​ក្រុម​គ្រួសារ​ទាំង​មូល តាម​ចំនួន​កូន​ចៅ​នៅ​ក្នុង​បន្ទុក​របស់​ពួក​គេ។