លោកុប្បត្តិ 45:4-9

លោកុប្បត្តិ 45:4-9 គខប

លោក​យ៉ូសែប​មាន​ប្រសាសន៍​ថា៖ «សូម​ខិត​ចូល​មក​ជិត​ខ្ញុំ​មក៍» ពួក​គេ​ក៏​ខិត​ចូល​ទៅ​ជិត​លោក។ លោក​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ​ជា​យ៉ូសែប​ប្អូន​របស់​បងៗ ដែល​បងៗ​បាន​លក់​ឲ្យ​គេ​នាំ​យក​មក​ស្រុក​អេស៊ីប​នេះ។ ប៉ុន្តែ ឥឡូវ​នេះ សូម​បងៗ​កុំ​ព្រួយ​បារម្ភ​ធ្វើ​អ្វី ហើយ​ក៏​កុំ​ស្ដាយ​ក្រោយ ព្រោះ​តែ​បាន​លក់​ប្អូន​នោះ​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​បាន​ចាត់​ប្អូន​ឲ្យ​មក​ទី​នេះ​មុន ដើម្បី​ការពារ​អាយុ​ជីវិត​របស់​បងៗ។ មើល៍ មាន​កើត​ទុរ្ភិក្ស​នៅ​ក្នុង​ស្រុក​អស់​រយៈ​ពេល​ពីរ​ឆ្នាំ​កន្លង​មក​ហើយ ហើយ​ក្នុង​រយៈ​ពេល​ប្រាំ​ឆ្នាំ​ត​ទៅ​មុខ​ទៀត ក៏​គ្មាន​នរណា​អាច​ភ្ជួរ​រាស់ និង​ច្រូត​កាត់​បាន​ដែរ។ ព្រះ‌ជាម្ចាស់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មុន ដើម្បី​ប្រមែ‌ប្រមូល​ស្បៀង​អាហារ​បង្ការ​ទុក សម្រាប់​រក្សា​ជីវិត​បងៗ​ឲ្យ​បាន​រស់​នៅ​ក្នុង​ស្រុក ដោយ‌សារ​ការ​សង្គ្រោះ​ដ៏​អស្ចារ្យ​នេះ។ ដូច្នេះ ពុំ​មែន​បងៗ​ទេ គឺ​ព្រះ‌ជាម្ចាស់​វិញ​ទេ​តើ ដែល​ចាត់​ប្អូន​ឲ្យ​មក​ទី​នេះ ព្រះអង្គ​បាន​តែង‌តាំង​ប្អូន​ឲ្យ​ធ្វើ​ជា​មន្ត្រី​ដ៏​ខ្ពស់​បំផុត​របស់​ព្រះចៅ​ផារ៉ោន គឺ​ឲ្យ​ប្អូន​ត្រួត‌ត្រា​លើ​រាជ​វាំង​របស់​ស្ដេច និង​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប​ទាំង​មូល។ សូម​បងៗ​វិល​ទៅ​រក​ឪពុក​យើង​ជា​ប្រញាប់ ហើយ​ជម្រាប​លោក​ថា “យ៉ូសែប ជា​កូន​លោក​ឪពុក សូម​ផ្ដាំ​មក​ថា ព្រះ‌ជាម្ចាស់​បាន​តែង‌តាំង​កូន​ឲ្យ​ធ្វើ​ជា​ម្ចាស់​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប​ទាំង​មូល ដូច្នេះ សូម​លោក​ឪពុក​ចុះ​មក​រក​កូន​កុំ​បង្អង់​ឡើយ

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ