លោកុប្បត្តិ 44:14-17

លោកុប្បត្តិ 44:14-17 គខប

លោក​យូដា និង​បងប្អូន​របស់​គាត់ ទៅ​ដល់​ផ្ទះ​របស់​លោក​យ៉ូសែប ឃើញ​លោក​នៅ​ទី​នោះ​នៅ​ឡើយ។ ពួក​គេ​ក្រាប​ថ្វាយ‌បង្គំ​លោក​ដល់​ដី។ លោក​យ៉ូសែប​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ដូច្នេះ អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា មនុស្ស​ដូច​ខ្ញុំ​នេះ​ចេះ​ទស្សន៍‌ទាយ​ដឹង​ទាំង​អស់?»។ លោក​យូដា​តប​ថា៖ «យើង​ខ្ញុំ​ប្របាទ​គ្មាន​អ្វី​ឆ្លើយ​នឹង​លោក​ម្ចាស់​ទេ យើង​ខ្ញុំ​ក៏​រក​ពាក្យ​មក​ដោះ‌សា​ពុំ​បាន​ដែរ ព្រះ‌ជាម្ចាស់​បាន​បង្ហាញ​កំហុស​របស់​យើង​ខ្ញុំ​ស្រាប់​ហើយ ដូច្នេះ យើង​ខ្ញុំ​ព្រម​ទាំង​អ្នក​ដែល​បាន​លួច​ពែង សុខ​ចិត្ត​ធ្វើ​ជា​ទាសករ​របស់​លោក​ម្ចាស់»។ លោក​យ៉ូសែប​ប្រកែក​ថា៖ «ទេ ខ្ញុំ​ធ្វើ​ដូច្នោះ​មិន​កើត​ទេ គឺ​មាន​តែ​ម្ចាស់​បាវ​ដែល​គេ​រក​ឃើញ​ពែង​ប៉ុណ្ណោះ នឹង​ទៅ​ជា​ទាសករ​របស់​ខ្ញុំ។ រីឯ​អ្នក​រាល់​គ្នា ចូរ​វិល​ត្រឡប់​ទៅ​រក​ឪពុក​របស់​អ្នក​រាល់​គ្នា​វិញ​ដោយ​សុខ‌សាន្ត​ចុះ»។