លោកុប្បត្តិ 41:46-49

លោកុប្បត្តិ 41:46-49 គខប

កាល​លោក​យ៉ូសែប​ចូល​ទៅ​គាល់​ព្រះចៅ​ផារ៉ោន ជា​ស្ដេច​ស្រុក​អេស៊ីប​នោះ លោក​មាន​អាយុ​សាម‌សិប​ឆ្នាំ​ហើយ។ លោក​យ៉ូសែប​បាន​ចាក​ចេញ​ពី​ព្រះចៅ​ផារ៉ោន ហើយ​ធ្វើ​ដំណើរ​ពាស‌ពេញ​ស្រុក​អេស៊ីប​ទាំង​មូល។ ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ​ដ៏​សម្បូណ៌​ហូរ‌ហៀរ​នោះ ដី​ស្រុក​អេស៊ីប​បាន​ផ្ដល់​ភោគ‌ផល​យ៉ាង​ច្រើន​បរិបូណ៌។ ក្នុង​អំឡុង​ពេល​ប្រាំ‌ពីរ​ឆ្នាំ​នោះ លោក​យ៉ូសែប​ប្រមូល​ស្បៀង​អាហារ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អេស៊ីប យក​ទៅ​ទុក​តាម​ក្រុង​នានា គឺ​យក​ស្បៀង​ដែល​ជា​ភោគ‌ផល​តាម​ស្រែ​ចម្ការ​ជុំ‌វិញ ទៅ​ដាក់​ក្នុង​ឃ្លាំង​របស់​ទីក្រុង។ លោក​យ៉ូសែប​ប្រមូល​ស្រូវ​បាន​យ៉ាង​ច្រើន ដូច​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ គឺ​មាន​ចំនួន​យ៉ាង​ច្រើន​ឥត​គណនា រហូត​ដល់​គេ​ឈប់​រាប់​ទៀត ព្រោះ​មាន​ចំនួន​ច្រើន​ពេក​មិន​អាច​រាប់​អស់​ឡើយ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ