ព្រះអម្ចាស់គង់នៅជាមួយលោកយ៉ូសែប ការអ្វីដែលលោកធ្វើសុទ្ធតែបានលទ្ធផលល្អទាំងអស់។ លោករស់នៅក្នុងផ្ទះម្ចាស់របស់លោកដែលជាជនជាតិអេស៊ីបនោះ។ ម្ចាស់របស់លោកឃើញថា ព្រះអម្ចាស់គង់នៅជាមួយលោក ហើយការអ្វីដែលលោកធ្វើ ព្រះអង្គប្រោសប្រទានឲ្យបានលទ្ធផលល្អទាំងអស់។ លោកប៉ូទីផារពេញចិត្តនឹងលោកយ៉ូសែបណាស់ គាត់ក៏ឲ្យលោកធ្វើជាអ្នកបម្រើជំនិតរបស់គាត់ ហើយតែងតាំងលោកឲ្យមើលខុសត្រូវលើផ្ទះសំបែង និងគ្រប់គ្រងលើទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់គាត់។ ចាប់ពីពេលលោកប៉ូទីផារតែងតាំងលោកយ៉ូសែបឲ្យមើលខុសត្រូវលើផ្ទះសំបែង និងលើទ្រព្យសម្បត្តិរបស់គាត់មក ព្រះអម្ចាស់ប្រទានពរដល់ជនជាតិអេស៊ីបនេះ ព្រោះតែលោកយ៉ូសែប ហើយព្រះអង្គក៏ប្រទានពរដល់អ្វីៗទាំងអស់ដែលជាកម្មសិទ្ធិរបស់គាត់ គឺទាំងផ្ទះសំបែង ទាំងស្រែចម្ការ។
អាន លោកុប្បត្តិ 39
ស្ដាប់នូវ លោកុប្បត្តិ 39
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 39:2-5
4 Days
Most of us will spend about 50 percent of our adult life at work. We want to know our work has meaning – that our work matters. But stress, demands and adversity can cause us to see work as hard – something to get through. This reading plan will help you recognize the power you have to choose a positive meaning for your work that is rooted in faith.
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ