លោកុប្បត្តិ 39:2-4

លោកុប្បត្តិ 39:2-4 គខប

ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​លោក​យ៉ូសែប ការ​អ្វី​ដែល​លោក​ធ្វើ​សុទ្ធ​តែ​បាន​លទ្ធផល​ល្អ​ទាំង​អស់។ លោក​រស់​នៅ​ក្នុង​ផ្ទះ​ម្ចាស់​របស់​លោក​ដែល​ជា​ជន‌ជាតិ​អេស៊ីប​នោះ។ ម្ចាស់​របស់​លោក​ឃើញ​ថា ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​លោក ហើយ​ការ​អ្វី​ដែល​លោក​ធ្វើ ព្រះអង្គ​ប្រោស​ប្រទាន​ឲ្យ​បាន​លទ្ធផល​ល្អ​ទាំង​អស់។ លោក​ប៉ូទី‌ផារ​ពេញ​ចិត្ត​នឹង​លោក​យ៉ូសែប​ណាស់ គាត់​ក៏​ឲ្យ​លោក​ធ្វើ​ជា​អ្នក​បម្រើ​ជំនិត​របស់​គាត់ ហើយ​តែង‌តាំង​លោក​ឲ្យ​មើល​ខុស​ត្រូវ​លើ​ផ្ទះ​សំបែង និង​គ្រប់‌គ្រង​លើ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​គាត់។