លោកុប្បត្តិ 39:19-23

លោកុប្បត្តិ 39:19-23 គខប

ក្រោយ​ពី​បាន​ឮ​ភរិយា​ពោល​ថា “ទាសករ​របស់​បង​ប្រព្រឹត្ត​បែប​នេះ​មក​លើ​ខ្ញុំ!” ម្ចាស់​របស់​លោក​យ៉ូសែប​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង។ គាត់​ឲ្យ​គេ​ចាប់​លោក​យក​ទៅ​ដាក់​ក្នុង​ពន្ធ‌នាគារ ដែល​គេ​ឃុំ‌ឃាំង​អ្នក​ទោស​របស់​ស្ដេច។ ពេល​លោក​យ៉ូសែប​ជាប់​ឃុំ‌ឃាំង​នៅ​ទី​នោះ ព្រះ‌អម្ចាស់​គង់​ជា​មួយ​លោក ហើយ​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស​ចំពោះ​លោក គឺ​ធ្វើ​ឲ្យ​នាយក​ពន្ធ‌នាគារ​មាន​ចិត្ត​សន្តោស​ដល់​លោក។ នាយក​ពន្ធ‌នាគារ​ប្រគល់​ឲ្យ​លោក​យ៉ូសែប​មើល​ខុស​ត្រូវ​លើ​អ្នក​ទោស​ទាំង​អស់ ហើយ​លោក​មាន​ភារ‌កិច្ច​ចាត់​ចែង​កិច្ចការ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ពន្ធ‌នាគារ។ នាយក​ពន្ធ‌នាគារ​លែង​ខ្វល់​ខ្វាយ​នឹង​កិច្ចការ​អ្វី ដែល​គាត់​ដាក់​ឲ្យ​លោក​យ៉ូសែប​ធ្វើ​នោះ​ហើយ ដ្បិត​ព្រះ‌អម្ចាស់​គង់​ជា​មួយ​លោក​យ៉ូសែប កិច្ចការ​អ្វី​ដែល​លោក​ធ្វើ ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​បាន​លទ្ធផល​ល្អ​ទាំង​អស់។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លោកុប្បត្តិ 39:19-23

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ