លោកុប្បត្តិ 38:25-26

លោកុប្បត្តិ 38:25-26 គខប

ពេល​គេ​កំពុង​តែ​នាំ​នាង​ចេញ​ទៅ​ក្រៅ នាង​តាម៉ារ​ឲ្យ​គេ​ទៅ​ជម្រាប​លោក​យូដា​ថា៖ «ខ្ញុំ​មាន​ផ្ទៃ​ពោះ​ជា​មួយ​ម្ចាស់​វត្ថុ​ទាំង​នេះ សូម​ពុក​មើល​មើល៍ តើ​ត្រា​នេះ និង​ខ្សែ​វា ព្រម​ទាំង​ដំបង​នេះ​ជា​របស់​នរណា?»។ លោក​យូដា​ស្គាល់​វត្ថុ​ទាំង​នោះ ក៏​ពោល​ថា៖ «នាង​សុចរិត​ជាង​ខ្ញុំ ព្រោះ​ខ្ញុំ​មិន​បាន​យក​នាង​មក​ឲ្យ​ធ្វើ​ជា​ភរិយា​របស់​សេឡា ជា​កូន​ខ្ញុំ​ទេ»។ តាំង​ពី​ពេល​នោះ​មក លោក​យូដា​ពុំ​បាន​រួមរ័ក​ជា​មួយ​នាង​ទៀត​ឡើយ។