លោកុប្បត្តិ 37:5-10

លោកុប្បត្តិ 37:5-10 គខប

យ៉ូសែប​បាន​យល់​សប្តិ ហើយ​យក​មក​តំណាល​ប្រាប់​បងៗ ជា​ហេតុ​ធ្វើ​ឲ្យ​គេ​រឹត​តែ​ស្អប់​គាត់​ថែម​ទៀត។ គាត់​ប្រាប់​ពួក​គេ​ថា៖ «សូម​បងៗ​ស្ដាប់​សុបិន​របស់​ខ្ញុំ គឺ​ខ្ញុំ​បាន​យល់​សប្តិ​ឃើញ​យើង​ទាំង​អស់​គ្នា​កំពុង​តែ​ចង​កណ្ដាប់​ស្រូវ នៅ​វាល​ស្រែ ពេល​នោះ ស្រាប់​តែ​កណ្ដាប់​របស់​ខ្ញុំ​ងើប​ឈរ​ឡើង​យ៉ាង​ត្រង់ រីឯ​កណ្ដាប់​របស់​បងៗ​បាន​មក​ព័ទ្ធ​ជុំ‌វិញ​កណ្ដាប់​ខ្ញុំ ហើយ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​ទៀត​ផង»។ បងៗ​ពោល​មក​គាត់​វិញ​ថា៖ «តើ​ឯង​មាន​គំនិត​ចង់​សោយ​រាជ្យ​លើ​យើង​ឬ? ឬ​មួយ​ក៏​ឯង​មាន​គំនិត​ចង់​ធ្វើ​ជា​ម្ចាស់​គ្រប់‌គ្រង​លើ​យើង?»។ ពួក​គេ​រឹត​តែ​នាំ​គ្នា​ស្អប់​គាត់​ជាង​មុន​ទៅ​ទៀត ព្រោះ​តែ​សុបិន​ដែល​គាត់​យក​មក​តំណាល​ប្រាប់​ពួក​គេ។ ក្រោយ​មក យ៉ូសែប​យល់​សប្តិ​ម្ដង​ទៀត ហើយ​គាត់​បាន​យក​ទៅ​និយាយ​ប្រាប់​បងៗ​ថា៖ «ខ្ញុំ​បាន​យល់​សប្តិ​ម្ដង​ទៀត​ដូច​ត​ទៅ គឺ​ព្រះ‌អាទិត្យ ព្រះ‌ចន្ទ និង​ផ្កាយ​ដប់​មួយ មក​ក្រាប​ថ្វាយ‌បង្គំ​ខ្ញុំ»។ គាត់​បាន​តំណាល​អំពី​សុបិន​ប្រាប់​ឪពុក ដូច​បាន​ប្រាប់​បងៗ។ ឪពុក​បន្ទោស​គាត់​ថា៖ «សប្តិ​របស់​កូន​ម្ដេច​ក៏​អស្ចារ្យ​ម៉្លេះ! តើ​ម្ដាយ​បងៗ និង​ឪពុក​ផ្ទាល់ ត្រូវ​នាំ​គ្នា​មក​ក្រាប​ថ្វាយ‌បង្គំ​កូន​ឬ?»។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លោកុប្បត្តិ 37:5-10

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ