លោកុប្បត្តិ 37:3-5

លោកុប្បត្តិ 37:3-5 គខប

លោក​អ៊ីស្រា‌អែល​ស្រឡាញ់​យ៉ូសែប​ខ្លាំង​ជាង​កូន​ឯ​ទៀតៗ ព្រោះ​កូន​នេះ​បាន​កើត​នៅ​ពេល​លោក​មាន​វ័យ​ចំណាស់​ទៅ​ហើយ។ លោក​បាន​កាត់​អាវ​បំពង់​ដ៏​ល្អ​ប្រណីត​មួយ ឲ្យ​យ៉ូសែប​ពាក់។ ដោយ​ឃើញ​ឪពុក​ស្រឡាញ់​យ៉ូសែប​ខ្លាំង​ជាង​ពួក​គេ ដូច្នេះ បងៗ​ក៏​នាំ​គ្នា​ស្អប់​យ៉ូសែប រហូត​ដល់​មិន​អាច​និយាយ​ជា​មួយ​គាត់ ដោយ​ពាក្យ​សម្ដី​ទន់‌ភ្លន់​បាន​ឡើយ។ យ៉ូសែប​បាន​យល់​សប្តិ ហើយ​យក​មក​តំណាល​ប្រាប់​បងៗ ជា​ហេតុ​ធ្វើ​ឲ្យ​គេ​រឹត​តែ​ស្អប់​គាត់​ថែម​ទៀត។