បុរសនោះពោលទៀតថា៖ «គេនឹងលែងហៅអ្នកថាយ៉ាកុបទៀតហើយ គឺគេនឹងហៅអ្នកថាអ៊ីស្រាអែលវិញ ដ្បិតអ្នកបានបោកចំបាប់ជាមួយព្រះជាម្ចាស់ និងជាមួយមនុស្ស ហើយអ្នកមានជ័យជម្នះ»។ លោកយ៉ាកុបសួរបុរសនោះវិញថា៖ «សូមមេត្តាប្រាប់ឈ្មោះលោកឲ្យខ្ញុំស្គាល់ផង»។ បុរសនោះតបវិញថា៖ «ហេតុអ្វីបានជាអ្នកសួរចង់ដឹងឈ្មោះយើង?»។ បុរសនោះក៏ឲ្យពរលោកយ៉ាកុបនៅទីនោះទៅ។ លោកយ៉ាកុបដាក់ឈ្មោះកន្លែងនោះថា «ព្នីអែល» ដ្បិតលោកពោលថា «ខ្ញុំបានឃើញព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ផ្ទាល់នឹងភ្នែក តែខ្ញុំនៅមានជីវិតនៅឡើយ»។
អាន លោកុប្បត្តិ 32
ស្ដាប់នូវ លោកុប្បត្តិ 32
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 32:28-30
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ