ដូច្នេះ ឥឡូវនេះ ដល់ពេលដែលយើងត្រូវចងសម្ពន្ធមេត្រីជាមួយគ្នា ហើយសូមឲ្យមានសាក្សីដឹងឮផង!»។ លោកយ៉ាកុបបានយកដុំថ្មមួយ មកបញ្ឈរធ្វើជាស្តូប។ លោកយ៉ាកុបប្រាប់បងប្អូនរបស់លោកថា៖ «សុំរើសថ្មមក!»។ គេក៏រើសថ្មមកគរជាគំនរមួយ ហើយនាំគ្នាបរិភោគនៅលើគំនរថ្មនោះ។ លោកឡាបាន់ហៅកន្លែងនោះថា «យេការ-សាហាឌូថា» តែលោកយ៉ាកុបហៅកន្លែងនោះថា «កាឡេឌ»វិញ។ លោកឡាបាន់ពោលថា៖ «ថ្ងៃនេះ ពុក និងកូនយកគំនរថ្មនេះធ្វើជាសាក្សី!» ហេតុនេះហើយបានជាគេហៅគំនរថ្មនោះថា«កាឡេដ»។ គេក៏បានដាក់ឈ្មោះឲ្យគំនរថ្មនោះថា «មីសប៉ា»ដែរ ព្រោះលោកឡាបាន់ពោលថា «សូមព្រះអម្ចាស់តាមឃ្លាំមើលកូន និងពុក នៅពេលដែលយើងឃ្លាតឆ្ងាយពីគ្នាទៅ។
អាន លោកុប្បត្តិ 31
ស្ដាប់នូវ លោកុប្បត្តិ 31
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 31:44-49
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ