លោកុប្បត្តិ 31:4-7

លោកុប្បត្តិ 31:4-7 គខប

លោក​យ៉ាកុប​ចាត់​គេ​ទៅ​ហៅ​លោក​ស្រី​រ៉ាជែល និង​លោក​ស្រី​លេអា ឲ្យ​ទៅ​ទី​វាល​ត្រង់​កន្លែង​ហ្វូង​សត្វ​របស់​លោក។ លោក​មាន​ប្រសាសន៍​ទៅ​លោក​ស្រី​ទាំង​ពីរ​ថា៖ «បង​សង្កេត​ឃើញ​ថា ឪពុក​របស់​នាង​មិន​សូវ​រាប់​រក​បង​ដូច​មុន​ទៀត​ឡើយ។ ក៏​ប៉ុន្តែ ព្រះ​នៃ​ឪពុក​របស់​បង​បាន​គង់​នៅ​ជា​មួយ​បង។ នាង​ទាំង​ពីរ​ដឹង​ស្រាប់​ហើយ​ថា បង​បាន​នៅ​បម្រើ​ឪពុក​របស់​នាង​យ៉ាង​អស់​ពី​ចិត្ត តែ​ឪពុក​របស់​នាង​បាន​កេង‌ប្រវ័ញ្ច​បង ដោយ​ផ្លាស់​ប្ដូរ​ថ្លៃ​ឈ្នួល​របស់​បង​ដល់​ទៅ​ដប់​ដង។ ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​មិន​បណ្តោយ​ឲ្យ​គាត់​បោក​ប្រាស់​បង​បាន​ឡើយ។