លោកយ៉ាកុបបានកាច់មែករាំង មែកស្វាយចន្ទី និងមែកចំបក់ស្រស់ៗ យកមកលួសសំបកឲ្យឃើញឆ្នូតលាយនឹងសាច់សៗ។ បន្ទាប់មក លោកយកមែកដែលមានឆ្នូតៗនោះ ទៅដាក់នៅក្នុងចង្អូរ និងស្នូកជាកន្លែងដែលសត្វតែងមកផឹកទឹក ដើម្បីឲ្យសត្វទាំងនោះឃើញ ដ្បិតវាតែងតែជាន់គ្នានៅពេលផឹកទឹក។ សត្វទាំងនោះជាន់គ្នានៅមុខមែកឈើ ក្រោយមក វាបង្កើតកូនមានសម្បុរឆ្នូតៗ ពពាល និងពព្លាក់។ ចំណែកឯចៀមដែលលោកយ៉ាកុបញែកទុកដោយឡែកនោះ លោកដាក់វាឲ្យមើលសត្វរបស់លោកឡាបាន់ ដែលមានសម្បុរឆ្នូតៗ និងស្រអាប់។ ធ្វើដូច្នេះ លោកបង្កបង្កើតបានហ្វូងសត្វមួយរបស់លោកផ្ទាល់ ហើយលោកមិនទុកឲ្យវានៅឡូកឡំជាមួយហ្វូងសត្វរបស់លោកឡាបាន់ទេ។
អាន លោកុប្បត្តិ 30
ស្ដាប់នូវ លោកុប្បត្តិ 30
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 30:37-40
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ