លោកុប្បត្តិ 30:26-31

លោកុប្បត្តិ 30:26-31 គខប

សូម​ឲ្យ​ខ្ញុំ​យក​ប្រពន្ធ​កូន​ទៅ​ជា​មួយ​ផង ដ្បិត​ខ្ញុំ​បាន​នៅ​បម្រើ​លោក​ឪពុក ព្រោះ​តែ​នាង​ទាំង​ពីរ​ហ្នឹង​ហើយ។ លោក​ឪពុក​ក៏​ជ្រាប​ថា ខ្ញុំ​បាន​បម្រើ​លោក​ឪពុក​យ៉ាង​ណា​ដែរ»។ លោក​ឡាបាន់​តប​ទៅ​វិញ​ថា៖ «សូម​កូន​យោគ‌យល់​ដល់​ពុក​ផង។ ពុក​ដឹង​យ៉ាង​ច្បាស់​ថា ព្រោះ​តែ​កូន ព្រះ‌អម្ចាស់​បាន​ប្រទាន​ពរ​ពុក។ ចូរ​ប្រាប់​ពុក​មក កូន​ចង់​បាន​ថ្លៃ​ឈ្នួល​ប៉ុន្មាន ពុក​នឹង​ប្រគល់​ឲ្យ»។ លោក​យ៉ាកុប​ជម្រាប​គាត់​ថា៖ «លោក​ឪពុក​ជ្រាប​ស្រាប់​ហើយ​ថា ខ្ញុំ​បាន​នៅ​បម្រើ​លោក​ឪពុក​យ៉ាង​ណា ហើយ​ថា ព្រោះ​តែ​ខ្ញុំ ហ្វូង​សត្វ​របស់​លោក​ឪពុក​ក៏​បាន​កើន​ចំនួន​យ៉ាង​ណា​ដែរ គឺ​មុន​ពេល​ខ្ញុំ​មក​ដល់ លោក​ឪពុក​មាន​ហ្វូង​សត្វ​តែ​បន្តិច‌បន្តួច​ទេ តែ​ឥឡូវ​នេះ វា​កើន​ចំនួន​ច្រើន ព្រោះ​តាំង​ពី​ខ្ញុំ​មក​នៅ​ជា​មួយ​លោក​ឪពុក ព្រះ‌អម្ចាស់​ប្រទាន​ពរ​លោក​ឪពុក។ ឥឡូវ​នេះ ដល់​ពេល​ខ្ញុំ​ធ្វើ​ការ​សម្រាប់​ក្រុម​គ្រួសារ​ខ្ញុំ​ផ្ទាល់​ម្ដង»។ លោក​ឡាបាន់​មាន​ប្រសាសន៍​ថា៖ «តើ​ពុក​ត្រូវ​ឲ្យ​អ្វី​ខ្លះ​ដល់​កូន?» លោក​យ៉ាកុប​តប​ថា៖ «លោក​ឪពុក​មិន​បាច់​ឲ្យ​អ្វី​មក​ខ្ញុំ​ទេ គឺ​លោក​ឪពុក​គ្រាន់​តែ​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​នឹង​ស្នើ​សុំ​នេះ ក៏​ល្មម​ហើយ ខ្ញុំ​នឹង​មើល​ថែ​ទាំ​ហ្វូង​សត្វ​របស់​លោក​ឪពុក​ត​ទៅ​មុខ​ទៀត។