លោកុប្បត្តិ 26:12-18

លោកុប្បត្តិ 26:12-18 គខប

លោក​អ៊ីសាក​សាប​ព្រោះ​ស្រូវ​នៅ​ស្រុក​នោះ ហើយ​ច្រូត​បាន​ផល​មួយ​ជា​មួយ​រយ ដ្បិត​ព្រះ‌អម្ចាស់​ប្រទាន​ពរ​ឲ្យ​លោក។ លោក​ក៏​ទៅ​ជា​អ្នក​មាន ហើយ​រក​បាន​សម្បត្តិ​កាន់​តែ​ច្រើន​ឡើងៗ រហូត​បាន​ទៅ​ជា​មហា​សេដ្ឋី។ លោក​មាន​ហ្វូង​ចៀម និង​ហ្វូង​គោ ព្រម​ទាំង​មាន​អ្នក​បម្រើ​ជា​ច្រើន​ផង។ ដូច្នេះ ជន‌ជាតិ​ភីលីស្ទីន​មាន​ចិត្ត​ច្រណែន​នឹង​លោក ហើយ​យក​ដី​មក​លុប​បំពេញ​អណ្ដូង​ទឹក​ទាំង​ប៉ុន្មាន ដែល​ពួក​អ្នក​បម្រើ​របស់​ឪពុក​លោក​បាន​ជីក កាល​ពី​ជំនាន់​លោក​អប្រាហាំ​នៅ​រស់​នៅ​ឡើយ។ ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​មាន​រាជ‌ឱង្ការ​មក​លោក​អ៊ីសាក​ថា៖ «សូម​លោក​ចាក​ចេញ​ពី​ស្រុក​យើង​ទៅ ដ្បិត​លោក​មាន​សម្បត្តិ​ស្ដុក‌ស្ដម្ភ​ជាង​យើង​ណាស់»។ លោក​អ៊ីសាក​ក៏​ចាក​ចេញ​ពី​ស្រុក​នោះ ទៅ​បោះ​ជំរំ​នៅ​ក្នុង​ជ្រលង​ភ្នំ​កេរ៉ា ហើយ​ស្នាក់​នៅ​ទី​នោះ​ទៅ។ លោក​អ៊ីសាក​ឲ្យ​គេ​ស្ដារ​អណ្ដូង​ទឹក​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ជីក​កាល​ពី​ជំនាន់​លោក​អប្រាហាំ ជា​ឪពុក​លោក ហើយ​ត្រូវ​ពួក​ភីលីស្ទីន​ចាក់​ដី​បំពេញ ក្រោយ​ពេល​លោក​អប្រាហាំ​ទទួល​មរណ‌ភាព។ លោក​ដាក់​ឈ្មោះ​អណ្ដូង​ទឹក​ទាំង​នោះ តាម​ឈ្មោះ​ដែល​ឪពុក​លោក​បាន​ដាក់​ឲ្យ​កាល​ពី​មុន។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លោកុប្បត្តិ 26:12-18

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ