លោកុប្បត្តិ 25:24-28

លោកុប្បត្តិ 25:24-28 គខប

ពេល​គាត់​គ្រប់​ខែ​ហើយ កូន​ភ្លោះ​ក៏​កើត​ចេញ​ពី​គាត់​មែន។ កូន​ទី​មួយ​កើត​ចេញ​មក​មាន​ពណ៌​ក្រហម ស្បែក​ដូច​រោម​សត្វ។ គេ​ដាក់​ឈ្មោះ​ថា “អេសាវ”។ បន្ទាប់​មក​ទៀត កូន​ប្អូន​ក៏​កើត​មក​ទាំង​តោង​កែង​ជើង​របស់​អេសាវ​ជាប់។ គេ​ដាក់​ឈ្មោះ​ថា “យ៉ាកុប”។ នៅ​ពេល​កូន​ទាំង​ពីរ​កើត​មក​នោះ លោក​អ៊ីសាក​មាន​អាយុ​ហុក‌សិប​ឆ្នាំ​ហើយ។ កូន​ប្រុស​ទាំង​ពីរ​មាន​វ័យ​ចម្រើន​ធំ​ឡើង។ អេសាវ​ក៏​បាន​ទៅ​ជា​អ្នក​ប្រមាញ់​ដ៏​ស្ទាត់​ជំនាញ គាត់​ចូល​ចិត្ត​នៅ​តាម​ទី​វាល។ រីឯ​យ៉ាកុប​វិញ គាត់​ចូល​ចិត្ត​ស្ងៀម​ស្ងាត់ ហើយ​នៅ​តែ​ក្នុង​ជំរំ។ លោក​អ៊ីសាក​ស្រឡាញ់​អេសាវ​ជាង ព្រោះ​គាត់​ចូល​ចិត្ត​ពិសា​សាច់​សត្វ​ដែល​គេ​បរ​បាញ់។ រីឯ​លោក​ស្រី​រេបិកា​វិញ គាត់​ស្រឡាញ់​យ៉ាកុប។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ