លោកុប្បត្តិ 25:19-21

លោកុប្បត្តិ 25:19-21 គខប

នេះ​ជា​ដំណើរ​រឿង​របស់​លោក​អ៊ីសាក​ជា​កូន​លោក​អប្រាហាំ។ លោក​អប្រាហាំ​បាន​បង្កើត​លោក​អ៊ីសាក។ ពេល​លោក​អ៊ីសាក​មាន​អាយុ​សែ‌សិប​ឆ្នាំ លោក​បាន​រៀបការ​នឹង​នាង​រេបិកាដែល​ត្រូវ​ជា​កូន​របស់​លោក​បេធូ‌អែល ជា​ជន‌ជាតិ​អើរ៉ាម នៅ​ស្រុក​ប៉ា‌ដាន់‌អើ‌រ៉ាម និង​ត្រូវ​ជា​ប្អូន​ស្រី​របស់​លោក​ឡាបាន់ ជន‌ជាតិ​អើរ៉ាម។ លោក​អ៊ីសាក​បាន​ទូល‌អង្វរ សូម​ព្រះ‌អម្ចាស់​ប្រោស‌ប្រណី​ភរិយា​របស់​លោក ដ្បិត​នាង​ជា​ស្ត្រី​អារ។ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​អង្វរ​របស់​លោក ហើយ​លោក​ស្រី​រេបិកា​ក៏​មាន​ផ្ទៃ​ពោះ។