លោកុប្បត្តិ 21:9-12

លោកុប្បត្តិ 21:9-12 គខប

លោក​ស្រី​សារ៉ា​ឃើញ​អ៊ីស្មា‌អែល ជា​កូន​ដែល​នាង​ហាការ​ស្ត្រី​សាសន៍​អេស៊ីប បង្កើត​ជូន​លោក​អប្រាហាំ កំពុង​តែ​សើច​លេង គាត់​ជម្រាប​លោក​អប្រាហាំ​ថា៖ «សូម​បណ្ដេញ​ស្រី​បម្រើ​នេះ និង​កូន​វា​ចេញ​ទៅ ដ្បិត​មិន​ត្រូវ​ឲ្យ​កូន​របស់​ស្រី​បម្រើ​នេះ​ទទួល​មត៌ក​រួម​ជា​មួយ​អ៊ីសាក កូន​របស់​ខ្ញុំ​ឡើយ»។ ពាក្យ​នេះ​ធ្វើ​ឲ្យ​លោក​អប្រាហាំ​ពិបាក​ចិត្ត​យ៉ាង​ខ្លាំង ព្រោះ​អ៊ីស្មា‌អែល​ក៏​ជា​កូន​របស់​លោក​ដែរ។ ប៉ុន្តែ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អប្រាហាំ​ថា៖ «កុំ​ពិបាក​ចិត្ត ព្រោះ​តែ​ក្មេង​នេះ ព្រម​ទាំង​ស្រី​បម្រើ​របស់​អ្នក​ឡើយ។ ចូរ​ប្រព្រឹត្ត​តាម​ពាក្យ​ទាំង​អស់​ដែល​សារ៉ា​សុំ​នោះ​ទៅ ដ្បិត​មាន​តែ​កូន​ចៅ​របស់​អ៊ីសាក​ប៉ុណ្ណោះ​ទេ ដែល​នឹង​ស្នង​ត្រកូល​ឲ្យ​អ្នក។