លោកុប្បត្តិ 21:25-31

លោកុប្បត្តិ 21:25-31 គខប

ប៉ុន្តែ លោក​អប្រាហាំ​ប្ដឹង​ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​ស្ដី​អំពី​អណ្ដូង​ទឹក ដែល​ប្រជា‌រាស្ត្រ​របស់​ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​បាន​ដណ្ដើម​យក​ពី​លោក។ ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​តប​វិញ​ថា៖ «ខ្ញុំ​មិន​ដឹង​ថា​នរណា​បាន​ធ្វើ​ដូច្នេះ​ទេ ព្រោះ​លោក​ពុំ​បាន​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង គឺ​ខ្ញុំ​ទើប​តែ​ដឹង​នៅ​ពេល​នេះ​ប៉ុណ្ណោះ»។ លោក​អប្រាហាំ​បាន​យក​ចៀម និង​គោ មក​ថ្វាយ​ព្រះ‌បាទ​អប៊ីម៉ា‌ឡិច រួច​លោក​ទាំង​ពីរ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​គ្នា។ លោក​អប្រាហាំ​ញែក​ចៀម​ញី​ស្ទាវៗ​ប្រាំ‌ពីរ​ក្បាល​ទុក​ដោយ​ឡែក។ ព្រះ‌បាទ​អប៊ីម៉ា‌ឡិច​សួរ​លោក​ថា៖ «លោក​ញែក​ចៀម​ប្រាំ‌ពីរ​ក្បាល​នេះ​ទុក​សម្រាប់​ធ្វើ​អ្វី?»។ លោក​តប​ថា៖ «សូម​ទ្រង់​មេត្តា​ទទួល​យក​ចៀម​ទាំង​ប្រាំ‌ពីរ​នេះ​ពី​ដៃ​ទូលបង្គំ​ផ្ទាល់ ដើម្បី​បញ្ជាក់​ថា ទូលបង្គំ​ពិត​ជា​បាន​ជីក​អណ្ដូង​ទឹក​នោះ​មែន»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា “បៀរ‌សេបា” ដ្បិត​នៅ​កន្លែង​នោះ​ហើយ​ដែល​លោក​ទាំង​ពីរ​បាន​ស្បថ​នឹង​គ្នា​ទៅ​វិញ​ទៅ​មក។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ