លោកុប្បត្តិ 2:1-4

លោកុប្បត្តិ 2:1-4 គខប

ព្រះ‌ជាម្ចាស់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ព្រម​ទាំង​អ្វីៗ​ទាំង​អស់​នៅ​លើ​មេឃ និង​ផែនដី ​ចប់​សព្វ​គ្រប់​ហើយ។ នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ ព្រះ‌ជាម្ចាស់​បង្ហើយ​កិច្ចការ​ដែល​ព្រះអង្គ​បាន​ធ្វើ គឺ​ក្រោយ​ពី​បាន​បញ្ចប់​កិច្ចការ​ទាំង​នោះ​មក ព្រះអង្គ​ក៏​ឈប់​សម្រាក​នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ។ ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ឲ្យ​ថ្ងៃ​ទី​ប្រាំ‌ពីរ និង​ញែក​ថ្ងៃ​នោះ​ឲ្យ​បាន​វិសុទ្ធ* ដ្បិត​ថ្ងៃ​នោះ ព្រះអង្គ​បញ្ចប់​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​បង្កើត។ នេះ​ហើយ​ជា​ដើម​កំណើត​របស់​ផ្ទៃ​មេឃ និង​ផែនដី នៅ​គ្រា​ដែល​ព្រះ‌ជាម្ចាស់​បាន​បង្កើត​មក។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ