លោកុប្បត្តិ 16:7-13

លោកុប្បត្តិ 16:7-13 គខប

ទេវតា*​របស់​ព្រះ‌អម្ចាស់​បាន​ជួប​នាង នៅ​ក្បែរ​ប្រភព​ទឹក​មួយ​ក្នុង​វាល​រហោ‌ស្ថាន តាម​ផ្លូវ​ទៅ​ស្រុក​ស៊ើរ។ ទេវតា​នោះ​ពោល​ថា៖ «នាង​ហាការ​ជា​ស្រី​បម្រើ​របស់​នាង​សារ៉ាយ​អើយ! តើ​នាង​ទៅ​ណា​មក​ណា​ហ្នឹង?»។ នាង​តប​ថា៖ «នាង​ខ្ញុំ​បាន​រត់​ចេញ​ពី​លោក​ស្រី​សារ៉ាយ ជា​ម្ចាស់​របស់​នាង​ខ្ញុំ»។ ទេវតា​របស់​ព្រះ‌អម្ចាស់​ពោល​ទៅ​នាង​ថា៖ «ចូរ​វិល​ត្រឡប់​ទៅ​ផ្ទះ​ម្ចាស់​របស់​នាង​វិញ ហើយ​ស្ដាប់​បង្គាប់​គាត់​ទៅ»។ ទេវតា​របស់​ព្រះ‌អម្ចាស់​ពោល​ទៅ​កាន់​នាង​ទៀត​ថា៖ «យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​នាង​កើន​ចំនួន​ច្រើន​ឡើង​ជា​អនេក គ្មាន​នរណា​អាច​រាប់​បាន​ឡើយ ព្រោះ​ពូជ‌ពង្ស​របស់​នាង​នឹង​មាន​ច្រើន​ឥត​គណនា»។ ទេវតា​របស់​ព្រះ‌អម្ចាស់​ពោល​ទៅ​នាង​ថា៖ «ឥឡូវ​នេះ នាង​មាន​ផ្ទៃ​ពោះ​ហើយ។ នាង​នឹង​សម្រាល​បាន​កូន​ប្រុស​មួយ នាង​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា អ៊ីស្មា‌អែល ដ្បិត​ព្រះ‌អម្ចាស់​បាន​ឮ​សម្រែក​របស់​នាង នៅ​ពេល​ដែល​នាង​រង​ទុក្ខ​វេទនា។ កូន​នេះ​ប្រៀប​បាន​ទៅ​នឹង​លា​ព្រៃ វា​នឹង​វាយ​មនុស្ស​ទាំង​អស់ ហើយ​មនុស្ស​ទាំង​អស់​ក៏​នឹង​វាយ​វា​វិញ​ដែរ។ វា​នឹង​រស់​នៅ​ដាច់​ដោយ​ឡែក​ពី បងប្អូន​របស់​វា»។ នាង​ហាការ​បាន​ថ្វាយ​ព្រះ‌នាម​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌បន្ទូល​មក​នាង​ថា “ព្រះអង្គ​ជា​អែល‌រ៉ូអ៊ី” ដ្បិត​នាង​ពោល​ថា «ព្រះ‌ជាម្ចាស់​ទត​ឃើញ​ខ្ញុំ​នៅ​ទី​នេះ មុន​ខ្ញុំ​បាន​ឃើញ​ព្រះអង្គ»។