លោកុប្បត្តិ 13:14-17

លោកុប្បត្តិ 13:14-17 គខប

ក្រោយ​ពេល​លោក​ឡុត​បែក​ចេញ​ពី​លោក​អាប់រ៉ាម​ទៅ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អាប់រ៉ាម​ថា៖ «ចូរ​ងើប​មុខ​មើល​ពី​កន្លែង​ដែល​អ្នក​នៅ​នោះ ហើយ​សម្លឹង​ឆ្ពោះ​ទៅ​ទិស​ខាង​ជើង និង​ទិស​ខាង​ត្បូង ទិស​ខាង​កើត និង​ទិស​ខាង​លិច​ទៅ! ដ្បិត​យើង​នឹង​ប្រគល់​ស្រុក​ទាំង​មូល​ដែល​អ្នក​មើល​ឃើញ​នេះ​ឲ្យ​អ្នក និង​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​រហូត​ត​ទៅ។ យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​កើន​ចំនួន​ច្រើន​ដូច​ធូលី​ដី គ្មាន​នរណា​អាច​រាប់​ពូជ‌ពង្ស​របស់​អ្នក​បាន​ឡើយ គឺ​ដូច​ជា​គេ​ពុំ​អាច​រាប់​ធូលី​បាន​យ៉ាង​នោះ​ដែរ។ ចូរ​ក្រោក​ឡើង ដើរ​ឲ្យ​សព្វ​ទី​កន្លែង​ក្នុង​ស្រុក​នេះ​ទៅ ដ្បិត​យើង​ប្រគល់​ឲ្យ​អ្នក​ហើយ»។