កាឡាទី 4:1-7

កាឡាទី 4:1-7 គខប

ខ្ញុំ​សូម​ជម្រាប​ថា ដរាប​ណា​កូន​ដែល​ត្រូវ​ទទួល​មត៌ក​នៅ​ក្មេង​នៅ​ឡើយ គេ​មិន​ខុស​ពី​ខ្ញុំ​បម្រើ​ទេ ថ្វី‌ដ្បិត​តែ​គេ​ជា​ម្ចាស់​លើ​ទ្រព្យ​សម្បត្តិ​ទាំង​អស់​ក៏​ដោយ ក៏​កូន​នោះ​នៅ​ក្រោម​ការ​ឃុំ​គ្រង​របស់​អ្នក​អាណា​ព្យាបាល និង​អ្នក​មើល​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្តិ រហូត​ដល់​ពេល​ដែល​ឪពុក​បាន​កំណត់​ទុក។ រីឯ​យើង​វិញ​ក៏​ដូច្នោះ​ដែរ កាល​នៅ​ក្មេង​ខ្ចី នៅ​ឡើយ យើង​ធ្វើ​ជា​ខ្ញុំ​បម្រើ​នៃ​អ្វីៗ​ជា​អរូប ដែល​មាន​ឥទ្ធិ‌ពល​លើ​លោកីយ៍ នេះ ប៉ុន្តែ លុះ​ដល់​ពេល​កំណត់​ហើយ ព្រះ‌ជាម្ចាស់​ក៏​ចាត់​ព្រះ‌បុត្រា​របស់​ព្រះអង្គ​ឲ្យ​មក​ប្រសូត​ចេញ​ពី​ស្ត្រី ហើយ​ប្រសូត​ក្រោម​អំណាច​របស់​វិន័យ​ផង ដើម្បី​លោះ​អស់​អ្នក​ដែល​ស្ថិត​នៅ​ក្រោម​អំណាច​វិន័យ និង​ឲ្យ​យើង​ទទួល​ឋានៈ​ជា​បុត្រ ​របស់​ព្រះអង្គ។ បងប្អូន​ពិត​ជា​បុត្រ​របស់​ព្រះ‌ជាម្ចាស់​មែន ព្រោះ​ព្រះអង្គ​បាន​ចាត់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌បុត្រា​របស់​ព្រះអង្គ ឲ្យ​មក​សណ្ឋិត​ក្នុង​ចិត្ត​យើង គឺ​ព្រះ‌វិញ្ញាណ​នេះ​ហើយ ដែល​បន្លឺ​ព្រះ‌សូរសៀង​ឡើង​ថា «អប្បា ! ឱ​ព្រះ‌បិតា!»។ ដូច្នេះ អ្នក​មិន​មែន​ជា​ខ្ញុំ​បម្រើ​ទៀត​ទេ គឺ​អ្នក​ជា​បុត្រ​របស់​ព្រះអង្គ​វិញ។ បើ​អ្នក​ជា​បុត្រ​មែន អ្នក​ក៏​ត្រូវ​ទទួល​មត៌ក​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​នោះ​ដែរ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ