អែសរ៉ា ពាក្យលំនាំ
ពាក្យលំនាំ
គម្ពីរអែសរ៉ា រៀបរាប់ប្រវត្តិជនជាតិអ៊ីស្រាអែល បន្តពីគម្ពីររបាក្សត្រទី ១ និងទី ២ ហើយចងក្រងឡើងក្នុងគោលគំនិតតែមួយ និងទស្សនៈតែមួយដូចគម្ពីររបាក្សត្រដែរ។
គម្ពីរនេះចាប់ផ្ដើមដោយរៀបរាប់អំពីរាជានុញ្ញាតរបស់ព្រះចៅស៊ីរូស ឲ្យជនជាតិយូដាវិលត្រឡប់ទៅសង់ព្រះវិហារនៅក្រុងយេរូសាឡឹមឡើងវិញ (ចំពូក ១)។ ពេលនោះ ជនជាតិយូដាដែលជាប់ជាឈ្លើយសឹក នាំគ្នាវិលត្រឡប់ទៅស្រុកវិញ (ចំពូក ២)។ សកម្មភាពដំបូងបង្អស់ដែលពួកគេចាប់ផ្ដើមធ្វើនៅក្រុងយេរូសាឡឹម គឺដំឡើងអាសនៈ ហើយធ្វើពិធីគោរពបម្រើព្រះអម្ចាស់ឡើងវិញ (ចំពូក ៣)។ ប៉ុន្តែ ពួកគេបានជួបប្រទះនឹងការប្រឆាំងពីសំណាក់បច្ចាមិត្តមួយចំនួន ដែលតម្រូវឲ្យមានទំនាក់ទំនងតាមសំបុត្រជាមួយរដ្ឋបាលពែរ្ស រហូតទាល់តែជនជាតិយូដាទទួលលិខិតបញ្ជាក់ពីព្រះចៅអធិរាជ ក្នុងការសាងសង់នេះ(ចំពូក ៤-៦)។
ប្រមាណមួយសតវត្សរ៍កន្លងមក គឺផ្នែកទីពីរនៃគម្ពីរនេះ មានរៀបរាប់អំពីលោកបូជាចារ្យអែសរ៉ា ទទួលរាជានុញ្ញាតពីព្រះចៅអើថាស៊ើកសេស ដើម្បីរៀបចំសកម្មភាពផ្នែកខាងជំនឿសាសនា នៅក្រុងយេរូសាឡឹមឡើងវិញ។
ខ្លឹមសារនៃកណ្ឌគម្ពីរអែសរ៉ាសង្កត់ទៅលើជំនឿមុតមាំ និងជីវិតបរិសុទ្ធ ដែលប្រជារាស្ដ្ររបស់ព្រះជាម្ចាស់ត្រូវតែប្រកាន់យក ហើយបង្ហាញអំពីទឹកចិត្តក្លាហាន និងការប្ដេជ្ញាចិត្តរបស់បូជាចារ្យមួយរូប ដើម្បីណែនាំប្រជាជាតិអ៊ីស្រាអែលឲ្យមានជំនឿត្រឹមត្រូវលើព្រះជាម្ចាស់ឡើងវិញ។
ទើបបានជ្រើសរើសហើយ៖
អែសរ៉ា ពាក្យលំនាំ: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.