អែសរ៉ា 2:1-56

អែសរ៉ា 2:1-56 គខប

ក្នុង​ចំណោម​អស់​អ្នក​ដែល​ព្រះចៅ​នេប៊ូ‌ក្នេសា​ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ចាប់​ទៅ​ជា​ឈ្លើយ​នោះ មាន​មួយ​ចំនួន​វិល​មក​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា​វិញ ហើយ​ទៅ​រស់​នៅ​តាម​ស្រុក​ភូមិ​របស់​គេ​រៀងៗ​ខ្លួន។ អ្នក​ទាំង​នោះ​វិល​ត្រឡប់​មក​វិញ ក្រោម​ការ​ដឹក​នាំ​របស់​លោក​សូរ៉ូ‌បាបិល លោក​យេសួរ លោក​នេហេមា លោក​សេរ៉ាយ៉ា លោក​រេអេ‌ឡាយ៉ា លោក​ម៉ាដេ‌កាយ លោក​ប៊ីល‌សាន លោក​មីស‌ផា លោក​ប៊ីគ‌វ៉ាយ លោក​រេហ៊ូម និង​លោក​បាណា។ ចំនួន​មនុស្ស​ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រា‌អែល​មាន​ដូច​ត​ទៅ: កូន​ចៅ​របស់​លោក​ប៉ារ៉ូស​មាន ២ ១៧២​នាក់ កូន​ចៅ​របស់​លោក​សេផា‌ធា​មាន ៣៧២​នាក់ កូន​ចៅ​របស់​លោក​អើរ៉ាស​មាន ៧៧៥​នាក់ កូន​ចៅ​របស់​លោក​ប៉ាហាត់-‌ម៉ូអាប់ កូន​ចៅ​របស់​លោក​យេសួរ និង​កូន​ចៅ​របស់​លោក​យ៉ូអាប់​មាន ២ ៨១២​នាក់ កូន​ចៅ​របស់​លោក​អេឡាំ​មាន ១ ២៥៤​នាក់ កូន​ចៅ​របស់​លោក​សាធូ​មាន ៩៤៥​នាក់ កូន​ចៅ​របស់​លោក​សាកាយ​មាន ៧៦០​នាក់ កូន​ចៅ​របស់​លោក​បានី​មាន ៦៤២​នាក់ កូន​ចៅ​របស់​លោក​បេបាយ​មាន ៦២៣​នាក់ កូន​ចៅ​របស់​លោក​អាស‌កាដ​មាន ១ ២២២​នាក់ កូន​ចៅ​របស់​លោក​អដូ‌នី‌កាំ​មាន ៦៦៦​នាក់ កូន​ចៅ​របស់​លោក​ប៊ីគ‌វ៉ាយ​មាន ២ ០៥៦​នាក់ កូន​ចៅ​របស់​លោក​អេឌីន​មាន ៤៥៤​នាក់ កូន​ចៅ​របស់​លោក​អេធើ ដែល​ជា​ពូជ‌ពង្ស​របស់​លោក​ហេ‌សេគា​មាន ៩៨​នាក់ កូន​ចៅ​របស់​លោក​បេសាយ​មាន ៣២៣​នាក់ កូន​ចៅ​របស់​លោក​យ៉ូរ៉ា​មាន ១១២​នាក់ កូន​ចៅ​របស់​លោក​ហាស៊ូម​មាន ២២៣​នាក់ កូន​ចៅ​របស់​លោក​គីបារ​មាន ៩៥​នាក់ អ្នក​ភូមិ​បេថ្លេ‌ហិម​មាន ១២៣​នាក់ អ្នក​ភូមិ​នថូ‌ផា​មាន ៥៦​នាក់ អ្នក​ភូមិ​អាណា‌ថោត​មាន ១២៨​នាក់ អ្នក​ភូមិ​អាសម៉ា‌វែត​មាន ៤២​នាក់ អ្នក​ក្រុង​គារយ៉ាត-‌អើរីម កេភី‌រ៉ា និង​បៀ‌រ៉ូត​មាន ៧៤៣​នាក់ អ្នក​ក្រុង​រ៉ាម៉ា និង​កេបា​មាន ៦២១​នាក់ អ្នក​ក្រុង​មីក‌ម៉ាស​មាន ១២២​នាក់ អ្នក​ក្រុង​បេត‌អែល និង​អៃ​មាន ២២៣​នាក់ អ្នក​ភូមិ​នេបូរ​មាន ៥២​នាក់ កូន​ចៅ​របស់​លោក​ម៉ាក‌ប៊ីស​មាន ១៥៦​នាក់ កូន​ចៅ​របស់​លោក​អេឡាំ​ម្នាក់​ទៀត មាន ១ ២៥៤​នាក់ កូន​ចៅ​របស់​លោក​ហារីម​មាន ៣២០​នាក់ អ្នក​ក្រុង​ឡូដ ហាឌីដ និង​អូណូ​មាន ៧២៥​នាក់ អ្នក​ក្រុង​យេរីខូ​មាន ៣៤៥​នាក់ អ្នក​ក្រុង​សេណា‌អា​មាន ៣ ៦៣០​នាក់ ក្រុម​បូជា‌ចារ្យ ជា​កូន​ចៅ​លោក​យេដា‌យ៉ា ក្នុង​ក្រុម​គ្រួសារ​របស់​លោក​យេសួរ​មាន ៩៧៣​នាក់ កូន​ចៅ​របស់​លោក​អ៊ីម‌មើរ​មាន ១ ០៥២​នាក់ កូន​ចៅ​របស់​លោក​ផាស‌ហ៊ើរ​មាន ១ ២៤៧​នាក់ កូន​ចៅ​របស់​លោក​ហា‌រីម​មាន ១ ០១៧​នាក់។ ក្រុម​លេវី ជា​កូន​ចៅ​របស់​លោក​យេសួរ កូន​ចៅ​របស់​លោក​កាឌ‌មាល និង​កូន​ចៅ​របស់​លោក​ហូដា‌វា​មាន ៧៤​នាក់ ក្រុម​ចម្រៀង​ជា​កូន​ចៅ​របស់​លោក​អេសាភ​មាន​១២៨​នាក់ ក្រុម​យាម​ទ្វារ​ជា​កូន​ចៅ​របស់​លោក​សា‌លូម កូន​ចៅ​របស់​លោក​អេធើរ កូន​ចៅ​របស់​លោក​ថាល់‌ម៉ូន កូន​ចៅ​របស់​លោក​អ័ក‌គូប កូន​ចៅ​របស់​លោក​ហាធី‌ថា និង​កូន​ចៅ​របស់​លោក​សូបាយ​មាន ១៣៩​នាក់ ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ ជា​កូន​ចៅ​របស់​លោក​ស៊ីហា កូន​ចៅ​របស់​លោក​ហាស៊ូ‌ផា កូន​ចៅ​របស់​លោក​ថាបា‌អូត កូន​ចៅ​របស់​លោក​កេរ៉ូស កូន​ចៅ​របស់​លោក​ស៊ីយ៉ា‌ហា កូន​ចៅ​របស់​លោក​ផាដូន កូន​ចៅ​របស់​លោក​លេបាណា កូន​ចៅ​របស់​លោក​ហាកា‌បា កូន​ចៅ​របស់​លោក​អ័ក‌គូប កូន​ចៅ​របស់​លោក​ហាកាប កូន​ចៅ​របស់​លោក​សាល‌ម៉ាយ កូន​ចៅ​របស់​លោក​ហាណាន កូន​ចៅ​របស់​លោក​គីដេល កូន​ចៅ​របស់​លោក​កាហារ កូន​ចៅ​របស់​លោក​រីអា‌យ៉ា កូន​ចៅ​របស់​លោក​រេស៊ីន កូន​ចៅ​របស់​លោក​នេកូ‌ដា កូន​ចៅ​របស់​លោក​កាសាម កូន​ចៅ​របស់​លោក​អ៊ូសា កូន​ចៅ​របស់​លោក​ផាសេ‌ហា កូន​ចៅ​របស់​លោក​បេសាយ កូន​ចៅ​របស់​លោក​អាស‌ណា កូន​ចៅ​របស់​លោក​មេហូ‌នីម កូន​ចៅ​របស់​លោក​នេភូ‌ស៊ីម កូន​ចៅ​របស់​លោក​បាក‌ប៊ូក កូន​ចៅ​របស់​លោក​ហាគូ‌ផា កូន​ចៅ​របស់​លោក​ហា‌ហ៊ើរ កូន​ចៅ​របស់​លោក​បាស‌លូត កូន​ចៅ​របស់​លោក​មេហ៊ី‌ដា កូន​ចៅ​របស់​លោក​ហាសា កូន​ចៅ​របស់​លោក​បារកូស កូន​ចៅ​របស់​លោក​ស៊ី‌សេ‌រ៉ា កូន​ចៅ​របស់​លោក​ថាម៉ា កូន​ចៅ​របស់​លោក​នេស៊ី‌យ៉ា កូន​ចៅ​របស់​លោក​ហាធី‌ផា កូន​ចៅ​ពួក​អ្នក​បម្រើ​របស់​ព្រះ‌បាទ​សាឡូម៉ូន គឺ​កូន​ចៅ​របស់​លោក​សូថាយ កូន​ចៅ​របស់​លោក​សូផេ‌រេត កូន​ចៅ​របស់​លោក​ពេរូ‌ដា កូន​ចៅ​របស់​លោក​យ៉ាឡា កូន​ចៅ​របស់​លោក​ដារ‌កុន កូន​ចៅ​របស់​លោក​គីដេល