អេសេគាល ពាក្យលំនាំ
ពាក្យលំនាំ
លោកអេសេគាលជាបូជាចារ្យមួយរូប បំពេញមុខងារក្នុងព្រះវិហារនៅក្រុងយេរូសាឡឹម។ លោកស្ថិតនៅក្នុងចំណោមប្រជាជនដែលត្រូវកងទ័ពរបស់ព្រះចៅនេប៊ូក្នេសាកៀរយកទៅជាឈ្លើយសឹក នៅគ្រាដែលស្ដេចនេះវាយយកបានក្រុងយេរូសាឡឹមជាលើកទីមួយ នៅឆ្នាំ ៥៩៧ មុនគ្រិស្តសករាជ។ ប្រមាណបួនឆ្នាំកន្លងមកទៀត ព្រះជាម្ចាស់បានត្រាស់ហៅលោកឲ្យធ្វើជាព្យាការី ដើម្បីនាំព្រះបន្ទូលរបស់ព្រះអង្គទៅថ្លែងប្រាប់ប្រជាជន គឺទាំងអ្នកដែលជាប់ជាឈ្លើយនៅស្រុកបាប៊ីឡូន ទាំងអ្នកដែលនៅសល់ក្នុងក្រុងយេរូសាឡឹម។ ក្រោយពេលក្រុងយេរូសាឡឹមរលំនៅឆ្នាំ ៥៨៧ មុនគ្រិស្តសករាជ លោកប្រកាសអំពីការសម្រាលទុក្ខ និងសេចក្ដីសង្ឃឹមរបស់ជនជាតិអ៊ីស្រាអែល។
យើងអាចបែងចែកកណ្ឌគម្ពីរអេសេគាលជាបួនផ្នែកសំខាន់ៗ:
១. ព្រះបន្ទូលស្ដីប្រដៅជនជាតិអ៊ីស្រាអែល មុនពេលស្រុករលំជាលើកទីពីរ (ចំពូក ១-២៤)។
២: ព្រះបន្ទូលស្ដីអំពីការវិនិច្ឆ័យទោសប្រជាជាតិនានាដែលបានបោកបញ្ឆោត និងជិះជាន់សង្កត់សង្កិនជនជាតិអ៊ីស្រាអែល (ចំពូក ២៥-៣២)។
៣: ព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងក្រោយពេលអ៊ីស្រាអែលបែកស្រុក មានខ្លឹមសារជាពាក្យលើកទឹកចិត្តប្រជារាស្ត្ររបស់ព្រះអង្គ (ចំពូក ៣៣-៣៩)។
៤: និមិត្តហេតុអស្ចារ្យអំពីព្រះវិហារថ្មី (ចំពូក ៤០-៤៨)។
ព្យាការីអេសេគាលប្រើនិមិត្តអស្ចារ្យជាច្រើនដែលលោកបានឃើញ ដើម្បីបញ្ជាក់សេចក្ដីដែលលោកប្រកាស។ ក្នុងឋានៈលោកជាបូជាចារ្យ សេចក្ដីដែលលោកប្រកាសសង្កត់យ៉ាងខ្លាំងទៅលើព្រះវិហារ ប៉ុន្តែ លោកក៏អះអាងថា ព្រះអម្ចាស់មិនត្រឹមតែគង់ក្នុងទីសក្ការៈនៅក្រុងយេរូសាឡឹមប៉ុណ្ណោះទេ ព្រះអង្គក៏គង់នៅជាមួយប្រជារាស្ត្ររបស់ព្រះអង្គ ដែលជាប់ជាឈ្លើយនៅស្រុកបាប៊ីឡូនដែរ (សូមអាន ១១.១៦)។ លោកប្រកាសហៅប្រជាជនគ្រប់រូបៗឲ្យកែប្រែចិត្តគំនិត ដោយសង្កត់ថា មនុស្សម្នាក់ៗមានភារកិច្ចទទួលខុសត្រូវលើអំពើដែលខ្លួនប្រព្រឹត្ត (ចំពូក ១៨) គឺមិនមែនសហគមន៍ទេដែលទទួលខុសត្រូវ។ តាមរយៈនិមិត្តហេតុអំពីឆ្អឹងរបស់មនុស្សមកផ្គុំគ្នាសាជាថ្មី ហើយមានជីវិតរស់ឡើងវិញ (ចំពូក ៣៧) លោកប្រកាសថា ព្រះជាម្ចាស់នឹងស្ដារស្ថានភាពប្រជារាស្ត្ររបស់ព្រះអង្គ ហើយនាំគេវិលត្រឡប់ទៅស្រុករបស់ពួកគេវិញ (១១.១៤-២០, ៣៦.១-៣៨)។
ទើបបានជ្រើសរើសហើយ៖
អេសេគាល ពាក្យលំនាំ: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

: