អេសេគាល 47:9-12

អេសេគាល 47:9-12 គខប

ស្ទឹង​នេះ​ហូរ​កាត់​កន្លែង​ណា កន្លែង​នោះ​មាន​សត្វ​គ្រប់​ប្រភេទ​រស់​នៅ​រវើក‌រវ័ណ្ឌ ហើយ​មាន​ត្រី​ដ៏​ច្រើន​ឥត​គណនា ដ្បិត​ទឹក​នេះ​ហូរ​ចូល​សមុទ្រ ធ្វើ​ឲ្យ​ទឹក​សមុទ្រ​នោះ​ប្រែ​ទៅ​ជា​ទឹក​សាប។ ទឹក​នេះ​ហូរ​ទៅ​កន្លែង​ណា ជីវិត​នឹង​កើត​មាន​នៅ​កន្លែង​នោះ។ ពេល​នោះ មាន​អ្នក​នេសាទ​រាយ​អួន​របស់​ខ្លួន​ចាប់​ពី​អេន-‌កេឌី រហូត​ដល់​អេន-‌អេក‌លែម។ ត្រី​នៅ​ក្នុង​នោះ មាន​ពូជ​ច្រើន​ប្រភេទ ដូច​ពូជ​ត្រី​នៅ​ក្នុង​មហា‌សាគរ។ រីឯ​ទឹក​នៅ​តាម​ព្រៃ​ល្បប់ និង​ព្រៃ​រនាម​ជាប់​នឹង​សមុទ្រ​នោះ នៅ​តែ​ប្រៃ​ដដែល ព្រោះ​ជា​កន្លែង​បម្រុង​ទុក​សម្រាប់​ធ្វើ​អំបិល។ នៅ​តាម​មាត់​ស្ទឹង​ទាំង​សង​ខាង មាន​ដើម​ឈើ​ស៊ី​ផ្លែ​គ្រប់​មុខ​ដុះ ស្លឹក​វា​មិន​ចេះ​ស្រពោន​ឡើយ ហើយ​ផ្លែ​ក៏​មិន​ចេះ​អស់​ដែរ។ រៀង​រាល់​ខែ ដើម​ឈើ​ទាំង​នោះ​ផ្ដល់​ផ្លែ​ថ្មី​មិន​ដាច់ ដ្បិត​វា​ទទួល​ទឹក​ដែល​ហូរ​ចេញ​ពី​ទីសក្ការៈ​មក។ គេ​បេះ​ផ្លែ​ឈើ​នេះ​ធ្វើ​ជា​អាហារ ហើយ​យក​ស្លឹក​វា​ធ្វើ​ជា​ថ្នាំ​សង្កូវ​សម្រាប់​កែ​រោគ​ផង»។