«កូនមនុស្សអើយ ចូរថ្លែងពាក្យក្នុងនាមយើងប្រឆាំងនឹងស្ដេចកុកថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: កុកជាមេគ្រប់គ្រងលើទឹកដីមេសេក និងទូបាលអើយ យើងប្រឆាំងនឹងអ្នកហើយ! យើងនឹងបង្ខំអ្នក ហើយនាំអ្នកចាកចេញពីទីដាច់ស្រយាលនាទិសខាងជើង ឆ្ពោះមកភ្នំនៃស្រុកអ៊ីស្រាអែល។ យើងនឹងវាយបំបាក់ធ្នូដែលអ្នកកាន់នៅដៃឆ្វេង ហើយជម្រុះព្រួញពីដៃស្ដាំរបស់អ្នក។ អ្នក និងទាហាន ព្រមទាំងជាតិសាសន៍ទាំងឡាយដែលនៅជាមួយអ្នក នឹងដួលស្លាប់នៅលើភ្នំអ៊ីស្រាអែល ក្លាយទៅជាចំណីរបស់សត្វសាហាវ ត្មាត និងសត្វព្រៃគ្រប់ប្រភេទ។ អ្នកនឹងដួលស្លាប់នៅតាមទីវាល ដូចយើងបានថ្លែងទុកស្រាប់ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ យើងនឹងបញ្ជូនភ្លើងទៅបញ្ឆេះស្រុកម៉ាកុក និងនៅក្នុងចំណោមអស់អ្នកដែលរស់នៅដោយឥតភ័យបារម្ភតាមកោះនានា ហើយពួកគេនឹងទទួលស្គាល់ថាយើងជាព្រះអម្ចាស់។ យើងនឹងធ្វើឲ្យអ៊ីស្រាអែល ជាប្រជារាស្ត្រយើង ស្គាល់នាមដ៏វិសុទ្ធរបស់យើង ហើយយើងមិនបណ្ដោយឲ្យពួកគេប្រមាថនាមដ៏វិសុទ្ធរបស់យើងទៀតហើយ។ ប្រជាជាតិនានានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែល។ មើល៍ហេតុការណ៍ទាំងនោះ គឺថ្ងៃដែលយើងបានប្រកាសទុក កំពុងតែសម្រេចជារូបរាងហើយ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ ពេលនោះ ប្រជាជនរបស់ក្រុងនានានៃស្រុកអ៊ីស្រាអែលនឹងនាំគ្នាចេញទៅដុតកម្ទេចគ្រឿងអាវុធ និងខែលតូចធំ ព្រមទាំងស្ន និងលំពែង។ ពួកគេប្រើគ្រឿងសស្ត្រាវុធទាំងនោះសម្រាប់ដុតអស់រយៈពេលប្រាំពីរឆ្នាំ គឺពួកគេមិនយកឈើពីទីវាល ឬកាប់ដើមឈើពីព្រៃ មកធ្វើជាអុសឡើយ ដ្បិតពួកគេប្រើគ្រឿងសស្ត្រាវុធទាំងនោះ ដើម្បីដុត។ ពួកគេនឹងចាប់អស់អ្នកដែលបានចាប់ពួកគេទៅជាឈ្លើយ យកមកធ្វើជាឈ្លើយ ហើយរឹបអូសយកទ្រព្យសម្បត្តិ ពីអស់អ្នកដែលបានរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេនោះមកវិញដែរ -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
អាន អេសេគាល 39
ស្ដាប់នូវ អេសេគាល 39
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសេគាល 39:1-10
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ