កូនមនុស្សអើយ ចូរថ្លែងពាក្យក្នុងនាមយើង ប្រាប់ស្ដេចកុកដូចតទៅ៖ «ព្រះជាអម្ចាស់មានព្រះបន្ទូលថា: នៅថ្ងៃដែលអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង កំពុងរស់នៅយ៉ាងសុខសាន្តនោះ អ្នកក៏បានទទួលដំណឹង ហើយចាកចេញពីស្រុករបស់ខ្លួន ដែលស្ថិតនៅទីដាច់ស្រយាលនាទិសខាងជើង អ្នកនឹងនាំកងទ័ពដ៏ច្រើនឥតគណនាជិះសេះមក ដូចជាពពកគ្របបាំងពីលើស្រុកវាយប្រហារអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង ហេតុការណ៍ទាំងនេះនឹងកើតមាន នៅគ្រាអវសានកាលនៃពិភពលោក។ កុកអើយ យើងនឹងនាំអ្នកមកវាយលុកស្រុករបស់យើង។ ពេលណាយើងបង្ហាញភាពដ៏វិសុទ្ធរបស់យើង តាមរយៈអ្នក នៅចំពោះមុខប្រជាជាតិទាំងឡាយ នោះពួកគេនឹងស្គាល់យើង»។ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «ពីដើម យើងបាននិយាយអំពីអ្នក តាមរយៈអ្នកបម្រើរបស់យើង គឺពួកព្យាការីរបស់ជនជាតិអ៊ីស្រាអែល។ នៅគ្រានោះ ពួកគេបានថ្លែងពាក្យក្នុងនាមយើងជាច្រើនឆ្នាំថា យើងនឹងនាំអ្នកមកវាយប្រហារប្រជារាស្ត្ររបស់យើង។ ក៏ប៉ុន្តែ នៅថ្ងៃនោះ គឺថ្ងៃដែលកុកមកវាយលុកទឹកដីអ៊ីស្រាអែល យើងក្ដៅចិត្តជាខ្លាំង - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ ដោយចិត្តប្រច័ណ្ឌ និងដោយចិត្តឆេះឆួលយើងក៏ប្រកាសថា នៅថ្ងៃនោះមុខជាមានរញ្ជួយផែនដីយ៉ាងខ្លាំងនៅស្រុកអ៊ីស្រាអែល។ ត្រីនៅក្នុងសមុទ្រ បក្សាបក្សីដែលហើរនៅលើមេឃ សត្វព្រៃ សត្វលូនវារ និងមនុស្សទាំងអស់ដែលរស់នៅលើផែនដី នឹងភ័យញាប់ញ័រនៅចំពោះមុខយើង។ ភ្នំទាំងឡាយនឹងត្រូវរលាយ រីឯផ្ទាំងថ្ម ព្រមទាំងកំពែងទាំងប៉ុន្មានក៏នឹងត្រូវរលំដែរ។ យើងនឹងធ្វើឲ្យមានការកាប់សម្លាប់គ្នា ក្នុងជួរទ័ពរបស់ស្ដេចកុក នៅលើភ្នំទាំងប៉ុន្មានរបស់យើង - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ ពេលនោះ ម្នាក់ៗនឹងលើកដាវកាប់បងប្អូនរបស់ខ្លួន។ យើងនឹងប្រើជំងឺរាតត្បាត និងការបង្ហូរឈាមដាក់ទោសស្ដេចនេះ។ យើងធ្វើឲ្យមានព្រឹល និងភ្លៀងធ្លាក់ចុះមកយ៉ាងខ្លាំង ហើយធ្វើឲ្យមានភ្លើង និងស្ពាន់ធ័រធ្លាក់មកលើស្ដេចនោះ ព្រមទាំងកងទ័ព និងជាតិសាសន៍ដ៏ច្រើនដែលនៅជាមួយ។ យើងនឹងសម្តែងឲ្យប្រជាជាតិទាំងឡាយឃើញថា យើងជាព្រះដ៏ឧត្ដុង្គឧត្ដម និងជាព្រះដ៏វិសុទ្ធ។ ដូច្នេះ ពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។
អាន អេសេគាល 38
ស្ដាប់នូវ អេសេគាល 38
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសេគាល 38:14-23
25 ថ្ងៃ
ប្រជាជននឹងមិនស្តាប់ពាក្យព្រមានរបស់អេសេគាលឲ្យត្រឡប់ទៅរកព្រះវិញទេ ដូច្នេះ ផ្ទុយទៅវិញគាត់បានបញ្ចេញពាក្យប្រស្នាដ៏អាក្រក់ ហើយវាបានចាក់ទម្លុះដួងចិត្តមនុស្ស។ ការធ្វើដំណើរប្រចាំថ្ងៃតាមរយៈអេសេគាល ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ