អេសេគាល 34:17-19

អេសេគាល 34:17-19 គខប

ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ជា​ចៀម​របស់​យើង​អើយ បន្តិច​ទៀត​យើង​វិនិច្ឆ័យ​រវាង​ចៀម​នឹង​ចៀម រវាង​ចៀម​ឈ្មោល​នឹង​ពពែ​ឈ្មោល។ ហេតុ​អ្វី​បាន​ជា​ក្នុង​ចំណោម​អ្នក​រាល់​គ្នា មាន​អ្នក​ខ្លះ​មិន​ស្កប់​ចិត្ត​នឹង​រក​ស៊ី​នៅ​កន្លែង​របស់​ខ្លួន​ដែល​សម្បូណ៌​ស្មៅ តែ​បែរ​ជា​ទៅ​ជាន់​ឈ្លី​កន្លែង​ឯ​ទៀតៗ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ស្កប់​ចិត្ត​នឹង​ផឹក​ទឹក​ថ្លា តែ​បែរ​ជា​យក​ជើង​កូរ​ទឹក​ឲ្យ​ល្អក់​ដូច្នេះ? ចៀម​ឯ​ទៀតៗ​របស់​យើង​ស៊ី​ស្មៅ​ដែល​អ្នក​រាល់​គ្នា​ជាន់​ឈ្លី ហើយ​ផឹក​ទឹក​ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​ល្អក់!»។