កូនមនុស្សអើយ ប្រជាជនរបស់អ្នកនាំគ្នានិយាយពីអ្នកនៅតាមកំពែងក្រុង និងតាមមាត់ទ្វារផ្ទះ ពួកគេបបួលគ្នាថា “មក! យើងទៅស្ដាប់សេចក្ដីដែលព្រះអម្ចាស់មានព្រះបន្ទូល”។ ប្រជាជនរបស់យើងនឹងប្រមូលគ្នាមករកអ្នក ពួកគេអង្គុយនៅមុខអ្នក ស្ដាប់ពាក្យរបស់អ្នក តែមិនប្រតិបត្តិតាមទេ។ មាត់ពួកគេពោលថា គោរពពាក្យអ្នក តែពួកគេបែរជាធ្វើតាមចិត្តលោភលន់របស់ខ្លួនទៅវិញ។ ពួកគេចាត់ទុកពាក្យសម្ដីរបស់អ្នក ជាចម្រៀងកំដរអារម្មណ៍ ជាតូរ្យតន្ត្រីដ៏ពីរោះ ដែលមានសំឡេងគួរចាប់ចិត្ត។ ពួកគេស្ដាប់ពាក្យអ្នក តែមិនប្រតិបត្តិតាមឡើយ។ ពេលណាហេតុការណ៍កើតមាន ស្របតាមពាក្យរបស់អ្នក - គឺហេតុការណ៍ទាំងនោះកំពុងតែកើតមាន -ពួកគេនឹងដឹងថា មានព្យាការីមួយរូបនៅក្នុងចំណោមពួកគេមែន»។
អាន អេសេគាល 33
ស្ដាប់នូវ អេសេគាល 33
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសេគាល 33:30-33
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ