នៅឆ្នាំទីដប់មួយ ថ្ងៃទីប្រាំពីរ ក្នុងខែទីមួយ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅនេះ៖ «កូនមនុស្សអើយ យើងបានកាច់បំបាក់ដៃម្ខាងរបស់ផារ៉ោន ជាស្ដេចស្រុកអេស៊ីប។ គ្មាននរណារុំរបួស ឬដាក់ថ្នាំឲ្យ ហើយក៏គ្មាននរណាយកក្រណាត់មកចងអប ដើម្បីឲ្យស្ដេចនេះអាចកាន់ដាវបានទៀតដែរ»។ ហេតុនេះ ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «យើងនឹងប្រហារផារ៉ោន ជាស្ដេចស្រុកអេស៊ីប យើងនឹងបំបាក់ដៃទាំងសងខាងរបស់ស្ដេចនេះ គឺទាំងដៃល្អទាំងដៃបាក់ ហើយយើងនឹងជម្រុះដាវចេញពីដៃរបស់គេដែរ។ យើងនឹងរំលាយជនជាតិអេស៊ីបក្នុងចំណោមប្រជាជាតិនានា យើងនឹងកម្ចាត់កម្ចាយពួកគេឲ្យទៅប្រទេសនានា។ យើងនឹងពង្រឹងកម្លាំងរបស់ស្ដេចស្រុកបាប៊ីឡូន ហើយប្រគល់ដាវរបស់យើងឲ្យស្ដេចនេះ យើងនឹងកាច់បំបាក់ដៃរបស់ស្ដេចស្រុកអេស៊ីប ហើយស្ដេចស្រុកអេស៊ីបនឹងស្រែកថ្ងូរនៅចំពោះមុខស្ដេចស្រុកបាប៊ីឡូន ព្រោះតែរបួសជិតស្លាប់។ យើងនឹងពង្រឹងកម្លាំងរបស់ស្ដេចស្រុកបាប៊ីឡូន ហើយបំបាក់កម្លាំងរបស់ស្ដេចផារ៉ោន។ ពេលណាយើងប្រគល់ដាវរបស់យើងឲ្យស្ដេចស្រុកបាប៊ីឡូន ហើយពេលស្ដេចនេះលើកដាវតម្រង់ទៅរកស្រុកអេស៊ីប នោះគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។ យើងនឹងរំលាយជនជាតិអេស៊ីបក្នុងចំណោមប្រជាជាតិនានា យើងនឹងកម្ចាត់កម្ចាយពួកគេឲ្យទៅប្រទេសនានា នោះពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។
អាន អេសេគាល 30
ស្ដាប់នូវ អេសេគាល 30
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសេគាល 30:20-26
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ