ព្រះវិញ្ញាណយាងចូលមកគង់នៅក្នុងខ្ញុំ ធ្វើឲ្យខ្ញុំក្រោកឈរឡើង។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «ចូរទៅបិទទ្វារ សម្ងំនៅក្នុងផ្ទះរបស់អ្នកទៅ។ កូនមនុស្សអើយ ពួកគេនឹងបោះខ្សែពួរលើអ្នក ពួកគេនឹងយកខ្សែនោះចងអ្នក ហើយអ្នកពុំអាចចេញទៅក្នុងចំណោមពួកគេបានទៀតឡើយ។ យើងនឹងធ្វើឲ្យអ្នកទៅជាមនុស្សគ និយាយពុំកើត ហើយក៏ពុំអាចស្ដីបន្ទោសពួកគេដែរ ដ្បិតពួកគេជាពូជអ្នកបះបោរ។ ប៉ុន្តែ ពេលណាយើងនិយាយទៅកាន់អ្នក យើងនឹងបើកមាត់របស់អ្នក ដើម្បីឲ្យពោលទៅពួកគេថា “នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់”។ មានអ្នកខ្លះចង់ស្ដាប់ ហើយអ្នកខ្លះទៀតមិនចង់ស្ដាប់ទេ ដ្បិតពួកគេជាពូជអ្នកបះបោរ»។
អាន អេសេគាល 3
ស្ដាប់នូវ អេសេគាល 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសេគាល 3:24-27
25 ថ្ងៃ
ប្រជាជននឹងមិនស្តាប់ពាក្យព្រមានរបស់អេសេគាលឲ្យត្រឡប់ទៅរកព្រះវិញទេ ដូច្នេះ ផ្ទុយទៅវិញគាត់បានបញ្ចេញពាក្យប្រស្នាដ៏អាក្រក់ ហើយវាបានចាក់ទម្លុះដួងចិត្តមនុស្ស។ ការធ្វើដំណើរប្រចាំថ្ងៃតាមរយៈអេសេគាល ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ