ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «នៅពេលយើងប្រមូលជនជាតិអ៊ីស្រាអែល ដែលយើងបានកម្ចាត់កម្ចាយ ទៅក្នុងចំណោមសាសន៍ទាំងឡាយនោះមកវិញ យើងនឹងសម្តែងឲ្យប្រជាជាតិនានាឃើញថា យើងជាព្រះដ៏វិសុទ្ធ។ ពួកគេនឹងរស់នៅលើទឹកដីរបស់ខ្លួន គឺទឹកដីដែលយើងបានប្រគល់ឲ្យយ៉ាកុប ជាអ្នកបម្រើរបស់យើង។ ពួកគេនឹងរស់នៅយ៉ាងសុខសាន្តលើទឹកដីនេះ ពួកគេនឹងសង់ផ្ទះ ហើយដាំទំពាំងបាយជូរ។ កាលណាយើងដាក់ទោសសាសន៍ទាំងប៉ុន្មាននៅជុំវិញ ដែលបានមាក់ងាយពួកគេរួចហើយ ពួកគេនឹងរស់នៅយ៉ាងសុខសាន្ត។ ពេលនោះ ពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់ ជាព្រះរបស់ពួកគេ»។
អាន អេសេគាល 28
ស្ដាប់នូវ អេសេគាល 28
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសេគាល 28:25-26
25 ថ្ងៃ
ប្រជាជននឹងមិនស្តាប់ពាក្យព្រមានរបស់អេសេគាលឲ្យត្រឡប់ទៅរកព្រះវិញទេ ដូច្នេះ ផ្ទុយទៅវិញគាត់បានបញ្ចេញពាក្យប្រស្នាដ៏អាក្រក់ ហើយវាបានចាក់ទម្លុះដួងចិត្តមនុស្ស។ ការធ្វើដំណើរប្រចាំថ្ងៃតាមរយៈអេសេគាល ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ