«កូនមនុស្សអើយ ចូរលើកបទទំនួញអំពីស្ដេចក្រុងទីរ៉ុស! ចូរប្រាប់ស្ដេចនោះថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: អ្នកជាគំរូពេញលក្ខណៈ អ្នកពោរពេញទៅដោយប្រាជ្ញាវាងវៃ ព្រមទាំងមានសម្ផស្សយ៉ាងល្អឥតខ្ចោះ។ អ្នកស្ថិតនៅស្រុកអេដែន ក្នុងឧទ្យានរបស់ព្រះជាម្ចាស់ដែលមានត្បូងគ្រប់មុខជាជញ្ជាំង គឺត្បូងទទឹម ត្បូងជម្ពូរ័ត្ន ត្បូងពេជ្រ ត្បូងប៊ុតលឿង ត្បូងដៃរគៀម ត្បូងមណីរ័ត្ន ត្បូងកណ្ដៀង ត្បូងនិលរ័ត្ន មរកត និងមាស។ មានស្គរ និងខ្លុយ នៅចាំលេងកំដរអ្នកជាស្រេច តាំងតែពីថ្ងៃដែលអ្នកកើតម៉្លេះ។ អ្នកជាចេរូប៊ីន*ត្រដាងស្លាប ដែលយើងបានតែងតាំងឲ្យការពារ យើងបានដាក់អ្នកនៅលើភ្នំរបស់យើង អ្នកដើរនៅកណ្ដាលថ្មដ៏ភ្លឺផ្លេក។ ចាប់តាំងពីថ្ងៃដែលយើងបង្កើតអ្នក រហូតមកដល់ថ្ងៃដែលគេឃើញភាពទុច្ចរិតនៅក្នុងអ្នក អ្នកធ្លាប់តែមានកិរិយាមារយាទល្អឥតខ្ចោះ។ ការរីកចម្រើននៃជំនួញរបស់អ្នក នាំឲ្យអ្នកពោរពេញដោយអំពើឃោរឃៅ និងអំពើបាប។ ហេតុនេះ យើងដេញអ្នកចុះពីភ្នំរបស់យើង ឲ្យអ្នកក្លាយទៅជាមនុស្សសាមញ្ញ។ ចេរូប៊ីនដែលជាអ្នកការពារអើយ យើងដេញអ្នកចេញពីចំណោមថ្មដ៏ភ្លឺផ្លេក។ អ្នកមានចិត្តព្រហើន ព្រោះតែរូបសម្បត្តិដ៏ល្អស្អាតរបស់ខ្លួន។ អ្នកបានធ្វើឲ្យខ្លួនអាប់ប្រាជ្ញា ព្រោះតែភាពរុងរឿងរបស់អ្នក។ យើងបោះអ្នកទៅដី យើងធ្វើទោសអ្នកឲ្យស្ដេចនានាឃើញ។ អ្នកបានបង្អាប់ទីសក្ការៈរបស់យើង ដោយសារអំពើបាបដ៏ច្រើនឥតគណនា និងដោយសារជំនួញដ៏ទុច្ចរិតរបស់អ្នក។ យើងនឹងធ្វើឲ្យមានភ្លើងចេញពីអ្នក ឆេះបន្សុសអ្នក យើងនឹងកម្ទេចអ្នកឲ្យទៅជាផេះនៅលើផែនដី ដើម្បីឲ្យមនុស្សម្នាបានឃើញ។
អាន អេសេគាល 28
ស្ដាប់នូវ អេសេគាល 28
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសេគាល 28:12-18
25 ថ្ងៃ
ប្រជាជននឹងមិនស្តាប់ពាក្យព្រមានរបស់អេសេគាលឲ្យត្រឡប់ទៅរកព្រះវិញទេ ដូច្នេះ ផ្ទុយទៅវិញគាត់បានបញ្ចេញពាក្យប្រស្នាដ៏អាក្រក់ ហើយវាបានចាក់ទម្លុះដួងចិត្តមនុស្ស។ ការធ្វើដំណើរប្រចាំថ្ងៃតាមរយៈអេសេគាល ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ