អេសេគាល 23:28-30

អេសេគាល 23:28-30 គខប

យើង​ជា​ព្រះ‌ជា‌អម្ចាស់ យើង​ប្រាប់​ឲ្យ​នាង​ដឹង​ថា យើង​នឹង​ប្រគល់​នាង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​នាង​ស្អប់ គឺ​អស់​អ្នក​ដែល​នាង​ជិន‌ណាយ។ ពួក​គេ​នឹង​ប្រព្រឹត្ត​ចំពោះ​នាង​ដោយ​ចិត្ត​ស្អប់ ពួក​គេ​នឹង​រឹប​អូស​យក​អ្វីៗ​ទាំង​អស់​ដែល​នាង​ខំ​ប្រឹង​រក ហើយ​ទុក​ឲ្យ​នាង​នៅ​ខ្លួន​ទទេ។ មនុស្ស‌ម្នា​នឹង​ឃើញ​កេរ‌ខ្មាស​របស់​នាង គេ​នឹង​ដឹង​ថា​នាង​ជា​ស្រី​ពេស្យា។ គេ​ប្រព្រឹត្ត​ចំពោះ​នាង​ដូច្នេះ មក​ពី​នាង​ប្រព្រឹត្ត​អំពើ​ថោក​ទាប និង​អំពើ​ពេស្យា‌ចារ តាម​ប្រជា‌ជាតិ​នានា ព្រម​ទាំង​ធ្វើ​ឲ្យ​ខ្លួន​សៅហ្មង ដោយ​គោរព​ព្រះ​ក្លែងក្លាយ​របស់​ពួក​គេ។