ហេតុនេះ ជនជាតិអ៊ីស្រាអែលអើយ យើងនឹងវិនិច្ឆ័យអ្នករាល់គ្នា តាមអំពើដែលម្នាក់ៗបានប្រព្រឹត្ត ចូរវិលត្រឡប់មកវិញ ហើយលះបង់អំពើទុច្ចរិតទាំងអស់ កុំបណ្ដោយឲ្យកំហុសរបស់អ្នករាល់គ្នា បំផ្លាញជីវិតអ្នករាល់គ្នាឡើយ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ ចូរបោះបង់ចោលអំពើទុច្ចរិតទាំងអស់ ដែលអ្នករាល់គ្នាបានប្រព្រឹត្ត។ ចូរមានចិត្តគំនិតថ្មី និងវិញ្ញាណថ្មី! ជនជាតិអ៊ីស្រាអែលអើយ អ្នករាល់គ្នាមិនគួរស្លាប់ឡើយ ដ្បិតយើងមិនសប្បាយចិត្តនឹងឲ្យនរណាម្នាក់ស្លាប់ទេ ចូរវិលមករកយើងវិញ នោះអ្នករាល់គ្នានឹងរស់រានមានជីវិត» -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់ -។
អាន អេសេគាល 18
ស្ដាប់នូវ អេសេគាល 18
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសេគាល 18:30-32
25 ថ្ងៃ
ប្រជាជននឹងមិនស្តាប់ពាក្យព្រមានរបស់អេសេគាលឲ្យត្រឡប់ទៅរកព្រះវិញទេ ដូច្នេះ ផ្ទុយទៅវិញគាត់បានបញ្ចេញពាក្យប្រស្នាដ៏អាក្រក់ ហើយវាបានចាក់ទម្លុះដួងចិត្តមនុស្ស។ ការធ្វើដំណើរប្រចាំថ្ងៃតាមរយៈអេសេគាល ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ