អេសេគាល 14:12-14

អេសេគាល 14:12-14 គខប

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ «កូន​មនុស្ស​អើយ ប្រសិន​បើ​ប្រជា‌ជន​នៅ​ក្នុង​ស្រុក​ទាំង​មូល​ប្រព្រឹត្ត​អំពើ​បាប ដោយ​ក្បត់​យើង យើង​នឹង​ដាក់​ទោស​ពួក​គេ​ឲ្យ​ខ្វះ​ស្បៀង និង​កើត​ទុរ្ភិក្ស ហើយ​ដក​ជីវិត​ទាំង​មនុស្ស​ទាំង​សត្វ​នៅ​ស្រុក​នោះ​ផង។ ទោះ​បី​នៅ​ស្រុក​នោះ មាន​ណូអេ ដានី‌យ៉ែល និង​យ៉ូប​ក្ដី ក៏​សេចក្ដី​សុចរិត​របស់​អ្នក​ទាំង​បី រក្សា​បាន​ត្រឹម​តែ​ជីវិត​របស់​ខ្លួន​គេ​ផ្ទាល់​ប៉ុណ្ណោះ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។