អេសេគាល 1:26-28

អេសេគាល 1:26-28 គខប

នៅ​លើ​លំហ​អាកាស​ដែល​ស្ថិត​នៅ​លើ​ក្បាល​សត្វ​ទាំង​នោះ មាន​ដូច​ជា​ត្បូង​កណ្ដៀង​មួយ ដែល​មាន​រាង​ជា​បល្ល័ង្ក។ នៅ​លើ​ត្បូង​ដែល​មាន​រាង​ជា​បល្ល័ង្ក​នោះ គឺ​នៅ​ខាង​លើ​បំផុត មាន​ដូច​ជា​ទ្រង់‌ទ្រាយ​របស់​មនុស្ស​ម្នាក់។ ខ្ញុំ​ក៏​បាន​ឃើញ​ពន្លឺ​ក្រហម​ឆ្អៅ ភ្លឺ​ដូច​ភ្លើង​នៅ​ជុំ‌វិញ ហើយ​ពី​ត្រង់​កន្លែង​ដែល​មាន​រាង​ដូច​ចង្កេះ​ឡើង​ទៅ​លើ និង​ពី​ត្រង់​កន្លែង​ដែល​មាន​រាង​ដូច​ចង្កេះ​ចុះ​ទៅ​ក្រោម ក៏​មាន​ដូច​ជា​ពន្លឺ​ភ្លើង​ដ៏​ភ្លឺ​ត្រចះ‌ត្រចង់​ព័ទ្ធ​ជុំ‌វិញ​ដែរ។ ពន្លឺ​ដ៏​ត្រចះ‌ត្រចង់​ព័ទ្ធ​ជុំ‌វិញ​នោះ ដូច​ឥន្ទធនូ នៅ​ថ្ងៃ​មាន​ភ្លៀង គឺ​ដូច​ជា​រស្មី​នៃ​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់។ ពេល​ឃើញ​ភ្លាម ខ្ញុំ​ក្រាប​ថ្វាយ‌បង្គំ​ឱន​មុខ​ដល់​ដី ហើយ​ខ្ញុំ​ឮ​សំឡេង​មួយ​ពោល​មក​កាន់​ខ្ញុំ។