ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: ត្រូវគោរពថ្ងៃសប្ប័ទរបស់យើងឲ្យបានដិតដល់ ដ្បិតថ្ងៃសប្ប័ទជាទីសម្គាល់នៃទំនាក់ទំនងរវាងយើង នឹងអ្នករាល់គ្នា គ្រប់ជំនាន់តរៀងទៅ ព្រមទាំងរំឭកឲ្យដឹងថា យើងជាព្រះអម្ចាស់ ដែលបានញែកអ្នករាល់គ្នាជាប្រជារាស្ត្រដ៏វិសុទ្ធរបស់យើង។ ដូច្នេះ ចូរគោរពថ្ងៃសប្ប័ទ និងចាត់ទុកថ្ងៃនោះជាថ្ងៃដ៏សក្ការៈ។ អ្នកណាមិនគោរពថ្ងៃសប្ប័ទទុកជាសក្ការៈ អ្នកនោះនឹងត្រូវគេប្រហារជីវិត ហើយអស់អ្នកដែលធ្វើការងារនៅថ្ងៃនោះ នឹងត្រូវដកចេញពីចំណោមប្រជាជន។ ក្នុងរយៈពេលប្រាំមួយថ្ងៃ អ្នករាល់គ្នាអាចធ្វើការបាន ប៉ុន្តែ ថ្ងៃទីប្រាំពីរជាថ្ងៃសប្ប័ទ គឺថ្ងៃសម្រាកដែលត្រូវញែកទុកជាថ្ងៃសក្ការៈ ថ្វាយព្រះអម្ចាស់។ អស់អ្នកដែលធ្វើការនៅថ្ងៃសប្ប័ទនឹងត្រូវគេប្រហារជីវិត។
អាន និក្ខមនំ 31
ស្ដាប់នូវ និក្ខមនំ 31
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 31:12-15
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ