ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរយកគ្រឿងក្រអូបដូចជាស្លឹកពុំសែន ខ្លឹមចន្ទន៍ កប៌ូរ និងកំញានសុទ្ធ ទម្ងន់ស្មើៗគ្នា មកផ្សំធ្វើគ្រឿងក្រអូប តាមវិធីផ្សំរបស់អ្នកធ្វើគ្រឿងក្រអូប។ ត្រូវដាក់អំបិលលាយជាមួយផង ដើម្បីឲ្យគ្រឿងក្រអូបនោះទៅជាបរិសុទ្ធ និងសក្ការៈ។ ត្រូវយកគ្រឿងក្រអូបមួយចំណែកទៅកិនឲ្យម៉ដ្ដ ដើម្បីដាក់ពីមុខហិបដែលមានបន្ទះថ្មនៃសន្ធិសញ្ញា នៅក្នុងពន្លាជួបព្រះអម្ចាស់ ជាកន្លែងដែលយើងមកជួបជាមួយអ្នក។ អ្នករាល់គ្នាត្រូវចាត់ទុកម្សៅនេះជាម្សៅសក្ការៈបំផុត។ មិនត្រូវផ្សំគ្រឿងក្រអូបសម្រាប់ប្រើប្រាស់ដូចគ្រឿងនេះឡើយ ត្រូវចាត់ទុកគ្រឿងក្រអូបនេះជាសក្ការៈថ្វាយព្រះអម្ចាស់។ អ្នកណាផ្សំគ្រឿងក្រអូបដូចគ្រឿងក្រអូបនេះ ដើម្បីប្រើប្រាស់ ត្រូវដកអ្នកនោះចេញពីចំណោមប្រជាជន»។
អាន និក្ខមនំ 30
ស្ដាប់នូវ និក្ខមនំ 30
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 30:34-38
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ