និក្ខមនំ 30:22-25

និក្ខមនំ 30:22-25 គខប

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​យក​គ្រឿង​ក្រអូប​ដែល​មាន​គុណ‌ភាព​ល្អ​បំផុត គឺ​ជ័រ​ល្វីង‌ទេស​ទម្ងន់​ដប់‌ពីរ​នាល ប្រេង​ទេព្វិរូ​ប្រាំ​មួយ​នាល ប្រេង​សម្បុរ​ល្វែង​ប្រាំ​មួយ​នាល កំញាន​ដប់‌ពីរ​នាល គិត​តាម​ទម្ងន់​ដែល​ប្រើ​នៅ​ក្នុង​ទីសក្ការៈ ព្រម​ទាំង​ប្រេង​អូលីវ​ប្រាំ​មួយ​លីត្រ​ទៀត​ផង។ ត្រូវ​ផ្សំ​គ្រឿង​ទាំង​នោះ​ធ្វើ​ជា​ប្រេង​ក្រអូប តាម​វិធី​ចម្រាញ់​ប្រេង​របស់​អ្នក​ធ្វើ​ទឹក​អប់ ដើម្បី​ប្រើ​សម្រាប់​ធ្វើ​ពិធី​លាប​ប្រេង​សក្ការៈ។