និក្ខមនំ 30:17-21

និក្ខមនំ 30:17-21 គខប

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ធ្វើ​អាង​មួយ​អំពី​លង្ហិន ដាក់​នៅ​លើ​កំណល់​ធ្វើ​អំពី​លង្ហិន សម្រាប់​ធ្វើ​ពិធី​ជម្រះ​កាយ។ ត្រូវ​ដាក់​អាង​នោះ​នៅ​ចន្លោះ​ពន្លា​ជួប​ព្រះ‌អម្ចាស់ និង​អាសនៈ រួច​ចាក់​ទឹក​ឲ្យ​ពេញ​អាង។ អើរ៉ុន និង​កូន​ប្រុស​របស់​គាត់ ត្រូវ​យក​ទឹក​ពី​ក្នុង​អាង​នោះ សម្រាប់​ធ្វើ​ពិធី​លាង​ដៃ និង​លាង​ជើង។ មុន​នឹង​ចូល​ទៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ពួក​គេ​ត្រូវ​យក​ទឹក​នោះ​មក​ធ្វើ​ពិធី​ជម្រះ​កាយ​ជា​មុន​សិន ដើម្បី​កុំ​ឲ្យ​ពួក​គេ​ត្រូវ​ស្លាប់។ ពេល​ចូល​ទៅ​កាន់​អាសនៈ ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់ ក៏​ពួក​គេ​ត្រូវ​ធ្វើ​ពិធី​ជម្រះ​កាយ​ដែរ។ ពួក​គេ​ត្រូវ​តែ​ធ្វើ​ពិធី​លាង​ដៃ និង​លាង​ជើង ដើម្បី​កុំ​ឲ្យ​ស្លាប់។ នេះ​ជា​ច្បាប់​ដែល​អើរ៉ុន និង​ពូជ‌ពង្ស​របស់​គាត់​ត្រូវ​អនុវត្ត​តាម​រហូត​ត​ទៅ»។