និក្ខមនំ 23:9-12

និក្ខមនំ 23:9-12 គខប

កុំ​សង្កត់‌សង្កិន​ជន​បរទេស​ឡើយ អ្នក​រាល់​គ្នា​ធ្លាប់​ស្គាល់​ការ​រស់​នៅ​ជា​ជន​បរទេស​ហើយ ដ្បិត​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​ជា​ជន​បរទេស ក្នុង​ស្រុក​អេស៊ីប​ដែរ។ ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ អ្នក​អាច​សាប​ព្រោះ និង​ប្រមូល​ផល​ពី​ស្រែ​ចម្ការ​របស់​អ្នក​បាន។ ប៉ុន្តែ នៅ​ឆ្នាំ​ទី​ប្រាំ‌ពីរ​ត្រូវ​ទុក​ដី​នៅ​ទំនេរ ដើម្បី​ឲ្យ​ជន​ក្រីក្រ ក្នុង​ចំណោម​ប្រជា‌ជន​របស់​អ្នក អាច​រក​អាហារ​ពី​ដី​ទាំង​នោះ ហើយ​សត្វ​ព្រៃ​នឹង​មក​ស៊ី​អ្វីៗ​ដែល​នៅ​សេស‌សល់។ ត្រូវ​ធ្វើ​បែប​នេះ​ចំពោះ​ចម្ការ​ទំពាំង‌បាយជូរ និង​ចម្ការ​អូលីវ​របស់​អ្នក​ដែរ។ ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ អ្នក​អាច​ធ្វើ​ការ‌ងារ​របស់​អ្នក​បាន ប៉ុន្តែ នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ អ្នក​ត្រូវ​គោរព​ថ្ងៃ​សប្ប័ទ* ដើម្បី​ឲ្យ​គោ និង​លា​របស់​អ្នក​បាន​សម្រាក ហើយ​ឲ្យ​ខ្ញុំ​បម្រើ និង​ជន​បរទេស​បាន​សម្រាក​ដែរ។