ប្រសិនបើអ្នកទិញជនជាតិហេប្រឺម្នាក់មកធ្វើជាខ្ញុំបម្រើ គេនឹងបម្រើអ្នកអស់រយៈពេលប្រាំមួយឆ្នាំ។ នៅឆ្នាំទីប្រាំពីរ គេនឹងមានសេរីភាពចាកចេញពីអ្នកទៅ ដោយមិនបាច់បង់ថ្លៃអ្វីទាំងអស់។ បើខ្ញុំបម្រើនោះមកតែម្នាក់ឯង គេត្រូវចាកចេញទៅតែម្នាក់ឯង ប៉ុន្តែ ប្រសិនបើគេមានប្រពន្ធមកជាមួយ គេត្រូវចាកចេញទៅជាមួយប្រពន្ធដែរ។ ប្រសិនបើចៅហ្វាយរបស់គេរកប្រពន្ធឲ្យ ហើយប្រពន្ធនោះមានកូនប្រុស ឬកូនស្រី នោះប្រពន្ធ និងកូនប្រុសកូនស្រីរបស់គេ ត្រូវតែនៅបម្រើចៅហ្វាយ ហើយបុរសនោះត្រូវចាកចេញទៅតែម្នាក់ឯង។ ប៉ុន្តែ ប្រសិនបើខ្ញុំបម្រើប្រកាសថា ខ្ញុំស្រឡាញ់ចៅហ្វាយ ព្រមទាំងប្រពន្ធកូនរបស់ខ្ញុំ ខ្ញុំមិនចង់បានសេរីភាពទេ នោះចៅហ្វាយត្រូវនាំគេចូលទៅជិតព្រះជាម្ចាស់ ហើយឲ្យខ្ញុំបម្រើនោះឈរនៅមាត់ទ្វារ ឬផ្អែកទៅនឹងក្របទ្វារផ្ទះ រួចចៅហ្វាយយកដែកមកចោះត្រចៀកគេ។ ដូច្នេះ អ្នកនោះនឹងនៅបម្រើចៅហ្វាយរហូតតទៅ។
អាន និក្ខមនំ 21
ស្ដាប់នូវ និក្ខមនំ 21
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 21:2-6
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ