អេភេសូ ពាក្យលំនាំ
ពាក្យលំនាំ
ក្រុងអេភេសូ:
នៅពាក់កណ្ដាលសតវត្សរ៍ទីមួយ ចំនួនក្រុមជំនុំនៅភូមិភាគមជ្ឈិមបូព៌ាប្រទេសបានកើនឡើងយ៉ាងឆាប់រហ័ស។ ក្រុមគ្រិស្តបរិស័ទនីមួយៗមានទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និទ្ធ ហើយក្នុងចំណោមក្រុមទាំងនោះ គ្រិស្តបរិស័ទនៅក្រុងអេភេសូហាក់ដូចជាមានមុខមាត់ជាងគេ ព្រោះលោកប៉ូលធ្លាប់បានស្នាក់អាស្រ័យនៅក្រុងនេះអស់រយៈពេលបីឆ្នាំ កាលលោកចេញទៅផ្សាយដំណឹងល្អជាលើកទីបី (កិច្ចការ ១៩.១-២០.១)។
លោកប៉ូលសរសេរលិខិតនេះពេលលោកជាប់ឃុំឃាំង(៣.១ និង៤.១)។ ហេតុនេះហើយបានជាគេរាប់លិខិតនេះបញ្ចូលក្នុងចំណោមលិខិតឯទៀតៗ ដែលហៅថា “លិខិតសរសេរក្នុងមន្ទីរឃុំឃាំង” គឺមានលិខិតផ្ញើជូនគ្រិស្តបរិស័ទនៅក្រុងអេភេសូ ក្រុងភីលីព ក្រុងកូឡូស និងលិខិតផ្ញើជូនលោកភីលេម៉ូន។
លិខិតនេះ និងលិខិតផ្ញើជូនគ្រិស្តបរិស័ទនៅក្រុងកូឡូស មានលំនាំប្រហាក់ប្រហែលគ្នា។ ដូច្នេះ មានអ្នកប្រាជ្ញខ្លះសន្និដ្ឋានថា លោកប៉ូលមិនបានសរសេរលិខិតនេះដោយខ្លួនលោកផ្ទាល់ទេ គឺមានកូនចៅរបស់លោកម្នាក់បានសរសេរលិខិតនេះផ្ញើជូនក្រុមជំនុំនានានៅមជ្ឈិមបូព៌ាប្រទេស ដោយមានបំណងចង់ជួយពង្រឹង ជួយបំភ្លឺ និងកែតម្រង់ជំនឿរបស់គ្រិស្តបរិស័ទនៅក្រុងអេភេសូ ឲ្យស្របនឹងការប្រៀនប្រដៅរបស់លោកប៉ូល។
គោលសំខាន់ៗ
លិខិតនេះចង់ពន្យល់អំពីគម្រោងការដ៏លាក់កំបាំងរបស់ព្រះជាម្ចាស់ ដែលសព្វព្រះហឫទ័យសង្គ្រោះមនុស្សលោក។ ក្រុមជំនុំពិតជាព្រះកាយរបស់ព្រះគ្រិស្ត ហើយនាំព្រះជន្មរបស់ព្រះអង្គមកឲ្យមនុស្សលោកទាំងឡាយ ក្រុមជំនុំនេះ ក៏ជាមហេសីរបស់ព្រះគ្រិស្តដែរ។
គម្រោងគម្ពីរអេភេសូ:
• សេចក្ដីផ្ដើម ១.១-២
• ព្រះគ្រិស្ត និងក្រុមជំនុំ ១.៣-៣.២១
• ជីវិតថ្មីរួមជាមួយព្រះគ្រិស្ត ៤.១-៦.២០
• អវសានកថា ៦.២១-២៤
ទើបបានជ្រើសរើសហើយ៖
អេភេសូ ពាក្យលំនាំ: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

: