អេភេសូ 5:25-27

អេភេសូ 5:25-27 គខប

ចំពោះ​បងប្អូន​ដែល​មាន​ប្រពន្ធ​វិញ ចូរ​ស្រឡាញ់​ភរិយា ដូច​ព្រះ‌គ្រិស្ត​បាន​ស្រឡាញ់​ក្រុម‌ជំនុំ​ដែរ ព្រះអង្គ​បូជា​ព្រះ‌ជន្ម​របស់​ព្រះអង្គ​ផ្ទាល់ សម្រាប់​ក្រុម‌ជំនុំ ដើម្បី​ប្រោស​ឲ្យ​ក្រុម‌ជំនុំ​បាន​ទៅ​ជា​វិសុទ្ធ ទាំង​ជម្រះ​ឲ្យ​ស្អាត​បរិសុទ្ធ ដោយ​លាង​ក្នុង​ទឹក និង​ដោយ‌សារ​ព្រះ‌បន្ទូល។ ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ​នាំ​ក្រុម‌ជំនុំ​នេះ​មក​ថ្វាយ​ព្រះអង្គ​ផ្ទាល់ ជា​ក្រុម‌ជំនុំ​ដ៏​រុងរឿង ឥត​ស្លាក‌ស្នាម ឥត​ជ្រីវ‌ជ្រួញ និង​ឥត​ខ្ចោះ​ត្រង់​ណា​ឡើយ គឺ​ឲ្យ​ទៅ​ជា​វិសុទ្ធ* ឥត​សៅ‌ហ្មង។