ខ្ញុំបានទទួលមុខងារបម្រើដំណឹងល្អនេះ តាមព្រះអំណោយទាននៃព្រះគុណរបស់ព្រះជាម្ចាស់មកលើរូបខ្ញុំ គឺជាព្រះអំណោយទានដែលព្រះអង្គប្រោសប្រទានមកខ្ញុំ ដោយឫទ្ធានុភាពដ៏ខ្លាំងពូកែរបស់ព្រះអង្គ។ ទោះបីខ្ញុំមានឋានៈតូចជាងគេបំផុតក្នុងចំណោមប្រជាជនដ៏វិសុទ្ធ*ក្ដី ក៏ព្រះជាម្ចាស់បានផ្ដល់ព្រះគុណនេះមកខ្ញុំ ដើម្បីនាំដំណឹងល្អទៅប្រាប់សាសន៍ដទៃ អំពីព្រះជន្មដ៏បរិបូណ៌បំផុតរបស់ព្រះគ្រិស្ត ដែលមនុស្សលោកគិតមិនដល់នោះដែរ។ ព្រះជាម្ចាស់ក៏ប្រណីសន្ដោសឲ្យខ្ញុំបំភ្លឺមនុស្សទាំងអស់ ស្គាល់របៀបព្រះអង្គចាត់ចែងគម្រោងការដែលលាក់ទុក តាំងពីអស់កល្បជានិច្ចរៀងមក ក្នុងព្រះជាម្ចាស់ផ្ទាល់ ដែលបានបង្កើតអ្វីៗសព្វសារពើ។ នៅពេលនេះ ដោយសារក្រុមជំនុំ វត្ថុស័ក្តិសិទ្ធិ និងអំណាចនានានៅស្ថានលើ បានស្គាល់ព្រះប្រាជ្ញាញាណគ្រប់វិស័យរបស់ព្រះជាម្ចាស់ តាមផែនការដែលព្រះអង្គបានគ្រោងទុក តាំងពីអស់កល្បជានិច្ចរៀងមក ហើយព្រះអង្គបានសម្រេចដោយសារព្រះគ្រិស្តយេស៊ូ ជាព្រះអម្ចាស់នៃយើង។ ដោយរួមក្នុងអង្គព្រះគ្រិស្ត និងដោយមានជំនឿលើព្រះអង្គ យើងមានចិត្តអង់អាច និងមានផ្លូវចូលទៅរកព្រះជាម្ចាស់ ទាំងទុកចិត្ត។ ហេតុនេះ សូមបងប្អូនកុំធ្លាក់ទឹកចិត្ត ដោយខ្ញុំរងទុក្ខវេទនា ដើម្បីជាប្រយោជន៍ដល់បងប្អូននោះឡើយ ទុក្ខវេទនាទាំងនេះជាសិរីរុងរឿងរបស់បងប្អូនវិញទេ។ ហេតុនេះហើយបានជាខ្ញុំក្រាបថ្វាយបង្គំព្រះបិតា ដែលជាប្រភពនៃក្រុមគ្រួសារទាំងអស់ ទាំងនៅស្ថានបរមសុខ* ទាំងនៅផែនដី សូមព្រះអង្គមេត្តាប្រោសឲ្យបងប្អូន មានកម្លាំងមាំមួនផ្នែកខាងក្នុងជម្រៅចិត្ត ដោយព្រះវិញ្ញាណរបស់ព្រះអង្គ តាមសិរីរុងរឿងដ៏ប្រសើរបំផុតរបស់ព្រះអង្គ។
អាន អេភេសូ 3
ស្ដាប់នូវ អេភេសូ 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេភេសូ 3:7-16
27 ថ្ងៃ។
ពីកម្ពស់ដ៏ស្រស់ស្អាតនៃអ្វីដែលព្រះចង់បានសម្រាប់កូនៗរបស់គាត់ សំបុត្រទៅកាន់អេភេសូរពន្យល់ពីរបៀបដើរក្នុងព្រះគុណ សន្តិភាព និងសេចក្តីស្រឡាញ់របស់ព្រះ។ ការធ្វើដំណើរប្រចាំថ្ងៃតាមរយៈអេភេសូរនៅពេលអ្នកស្តាប់ការសិក្សាអូឌីយ៉ូ ហើយអានខគម្ពីរដែលជ្រើសរើសចេញពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ